ឆក់ទូរស័ព្ទបានសម្រេចរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង័្សយម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទ​ដៃពីបុរសម្នាក់កំពុងជិះម៉ូតូរឺម៉កកង់បីបានសម្រេចតែត្រូវជនរងគ្រោះស្រែកចោរៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋឃើញហេតុកាណ៍ដេញចាប់វាយទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧-៣០នាទីយប់ថ្ងៃទី២៩ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតស្តុបទេបផន តាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ជនសង័្សយមានឈ្មោះ មាស កុសល ភេទប្រុស អាយុ២១ឆ្នាំ មុរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តស្វាយរៀង។ចំណែកជនគ្រោះមានឈ្មោះ កងវិសាល ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខគ្រូបង្រៀន ស្នាក់ សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុ​ រូបគាត់បានចប់ម៉ោងបង្រៀននៅសាលាវិទ្យាលយ័សុីសុវត្ថិហើយបានហៅម៉ូតូរឺម៉កកង់មួយគ្រឿងជិះបំណងត្រឡប់ទៅផ្ទះក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់លេចមុខជនសង័្សយម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌​ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1GX-2460​ជិះមកពីក្រោយ​ធ្វើកម្មភាពឆក់ទូរស័ព្ទ​ដៃម៉ាកអាយហ្វូនអេសសូវ៉េនដែលរូបគាត់កំពុងតែនិយាយ​ បានសម្រេចហើយព្យាយាមបើករត់គេចតែត្រូវបានរូបគាត់ស្រែកថាចោរៗ​ខណៈ​នោះ​ប្រពលរដ្ឋលឺនិងឃើញហេតុការណ៍នេះបានដេញតាមចាប់បាននៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។

បច្ចុប្បន្ន ជនសង័្សយត្រូវ​កម្លាំងនគរបាល​នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់។ចំណែកទូរស័ព្ទប្រគល់ជូនម្ចាស់រងគ្រោះវិញ៕​ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *