លួចដាំដើមកញ្ជានៅក្នុងព្រៃធំបែកការត្រឹមប្រជាពលរដ្ឋបាតគោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិនា​ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ បានចុះបង្ក្រាបទីតាំងលួចដាំដើមកញ្ជា មួយកន្លែងស្ថិតនៅភូមិដំណាក់ប្រការ សង្កាត់ជើងឯក ខណ្ឌដង្កោ ខណៈដែលប្រជាពលរដ្ឋបានបាត់សត្វគោរួចចូលដើមរកសត្វគោក៏ប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី២៩ ខែឆ្នាំដដែល ។

នៅក្នុងការចុះបង្ក្រាបទីតាំងលួចដាំដើមកញ្ជា ដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថានៅក្នុងការចុះបង្ក្រាបនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ BREWER WAYNE MARK ភេទប្រុស អាយុ៥០ ឆ្នាំជាជនជាតិអង់គ្លេស ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៨ មានការរាយការណ៍ពីប្រជាពលរដ្ឋថា មានអ្នកលួចដាំដើមកញ្ជានៅក្នុងដីឡូត៍ដែលមានស្មៅបាំងជិតមើលមិនដឹងឡើយ ដោយសារតែពួកគាត់បានបាត់សត្វគោ ហើយពួកគាត់នាំគ្នាដើរចូលរកមើលនៅខាងក្នុងព្រៃនោះក៏ប្រទះឃើញតែម្ដង ទើបពួកគាត់ប្រញ៉ាប់រាយការណ៍ទៅសមត្ថកិច្ចតែម្ដង ។

លុះដល់ព្រឹកឡើងកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ បានចុះមកបង្ក្រាបទីតាំងខាងលើនេះតែម្ដង ប៉ុន្ដែពេលចុះបង្ក្រាបនោះជនជាតិបរទេសដែលជាអ្នកលួចដាំដើមកញ្ជនោះបានដឹងខ្លួនទាន់ក៏លួចដកចោលអស់មួយចំនួន ហើយសមត្ថកិច្ចបានបន្ដរុករកនៅក្នុងព្រៃបន្ដទៀតក៏រកឃើញចំនួន ២៤ដើមទៀតក៏ត្រូវសមត្ថកិច្ចបានធ្វើការដកហូតដើមកញ្ជាទាំងអស់ចំនួនជាង៧០ យកទៅកាន់ការិយាល័យកណ្ដាលប្រឆាំងបទល្មើសក្រុង ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *