សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖ កម្ពុជា ឈរនៅលំដាប់ទី៥ ដែលមានប្រាក់បៀវត្សមន្រ្តីរាជការខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន

ខេត្តរតនគិរីៈ ប្រទេសកម្ពុជា កំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ ប្រទេស ដែលជាប្រទេសមានប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធកម្រិត ខ្ពស់ជាងគេ ដោយរាប់ចាប់តាំងពីមន្រ្តីថ្នាក់ទាបបំផុតឡើងទៅ។ នេះជាប្រសាសន៍របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែល បានថ្លែងក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តឧត្តមសាមគ្គីរតនារាម ដែលមានទីតាំងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍១៣ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨នេះ។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏នៅមានគោល​នយោ​បាយ​បន្ធូរបន្ថយពន្ធ គោលនយោបាយ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ គោលនយោ​បាយធ្វើដំណើរតាមរថយន្តក្រុង ។ល។ និង ។ល។ ដែលសុទ្ធតែជាគោលនយោបាយរួម​ចំណែកដល់ការលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងស្តែងបំផុត។ ដូច្នេះហើយទើបប្រជាពលរដ្ឋបានសម្តែងអបអរសាទរដោយកក់ក្តៅ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតរបស់ខ្លួន និងកូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ដឹងដែរថា កម្ពុជាបច្ចុប្បន្ន បានក្លាយ​ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានទទួលស្គាល់ថា ជាប្រទេសឯត្តទគករខាងកំណើន និងជាខ្លាសេដ្ឋកិច្ចថ្មីរបស់ទ្វីបអាស៊ី ។ ក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រទេសជាតិយើង ត្រូវបានថែ​រក្សា​យ៉ាងមុតមាំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមទាំងបន្តអភិវឌ្ឍប្រទេសជាតិ ទទួលបាននូវការរីកចម្រើនប្រកបជានិរន្តរ៍ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *