បុកគោយន្តទៀតហើយ! ជិះ​ម៉ូតូ​លឿនបុក​គោយន្ត​កែ​ឆ្នៃ​ពីក្រោយបាក់ក​ស្លាប់​នៅ​កន្លែង

ខេត្តពោធិ៍សាត់៖ បុរស​​ម្នាក់បាន​ជិះម៉ូតូក្នុងល្បឿនលឿនទៅ​បុកគោយន្ត​កែច្នៃចំពី​ក្រោយ​បណ្តាល​ឱ្យបាកើកស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង។

ហេតុការណ៏​នេះកើត​ឡើង​នៅវេលា​ម៉ោង១០និង​២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុច​មុខបង្គោល​អង់តែន០៩៧ ស្ថិតក្នុង​ភូមិចំការ​ជ្រៃត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ​ខេត្តពោធិ៍សាត់។

ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ​មានគោយន្ត​កែច្នៃមួយ​គ្រឿងបើក​បរតាមផ្លូវលំក្នុង​ទិសដៅពី​លិចទៅ​កើត។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែមាន​បុរសម្នាក់​ជិះម៉ូតូម៉ាក​ហុងដាវ៉ីនន័រ គ្មានស្លាក​លេខរបោះ​ពួយយ៉ាងលឿន​ក្នុងទិស​ដៅស្រប​គ្នានឹងគោយន្តកែច្នៃបានបុក​គោយន្តពី​ក្រោយយ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យដួលបាក់កស្លាប់​មួយរំពេច ។

ក្រោយពេល​កើតហេតុ នគរបាលមូលដ្ឋានបានចុះពិ​និត្យកន្លែង​កើតហេតុ​ឃើញថា បុរសរង​គ្រោះបើកបរ​ក្នុងស្ថាន​ភាពល្បឿន​លឿនហួស​ការកំណត់ គួបផ្សំគោយន្តកែច្នៃ មានភ្លើង​ចង្កៀង​បំភ្លឺពីក្រោយមិនសូវភ្លឺផងផង ធ្វើឲ្យជនរងគ្រោះជិះម៉ូតូបុកទាំងកំរោលតែម្តង ។

ជនរងគ្រោះ​ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណែក​អ្នកបើកបរ​គោយន្តឈ្មោះ អ៊ុំ ពឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិឃុំ​ជាមួយគ្នាត្រូវបានឃាត់ខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចយកវត្ថុតាងគោយន្តកែច្នៃនិងម៉ូតូ​ទាំងពីរ​គ្រឿងមករក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បីកសាង​សំណុំ​រឿងតាម​និតិវិធី​ច្បាប់​ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *