គូព្រេងមិនព្រាត់ បើមេបាពង្រាត់ហើយគិតយ៉ាងមិចទៅ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវឱពុកបង្កើតខាងស្រីនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូបែកក្អមដើម្បីធ្វើការសាកសួបន្ទាប់ពីរូបគាត់បានបាត់កូនស្រីពីផ្ទះរយះពេល៥ថ្ងៃរួមទាំងម៉ូតូ១គ្រឿងដែលកូនស្រីគាត់ជិះចេញពីផ្ទះ។ ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នៅតាមផ្លូវសង្កាត់អូបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនសង្ស័យខាងមានឈ្មោះ សម្បត្តិ ចាន់សីហា អាយុ19ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ចំណែកភាគីខាងស្រីឈ្មោះ ហ ស រ ហៅស្រីនិច អាយុ១៩ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវខណ្ឌច្បារអពៅ។
បើតាមសម្តីឪពុករបស់ភាគីខាងស្រីីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់បានបាត់កូនស្រីចេញពីផ្ទះរយះពេល៤ទៅ៥ថ្ងៃមកហើយរួមជាមួយម៉ូតូ១គ្រឿងទៀតផងដែរប៉ុន្តែដោយសារគាត់បានស្រាវជ្រាវតាមរយះមិត្តភក្តិកូនស្រីគាត់ទើបដឹងពីកន្លែងពួកគេជួលបន្ទប់ស្នាក់នៅម្តុំសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវទើបគាត់ឃើញយុវជនខាងលើក៍នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អមទើបសមត្ថកិច្ចនាំខ្លួនយុវជននោះទៅរកកូនស្រីគាត់ឃើញហើយមកដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍អូបែកក្អមវិញ។

តាម​ប្រភពពីនារីវ័យ១៩ឆ្នាំដែលរត់ចេញពីផ្ទះទៅរស់នៅជាមួយនិងប្រុសសេ្នហ៍នោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមូលហេតុដែលនាំឲ្យនាងចេញពីផ្ទះគឺដោយសារតែនាងខឹងរឿងម្តាយមិនព្រមប្តូសេរីម៉ូតូអោយទើបនាងចេញទៅរស់នៅជាមួយនិងប្រុសសេ្នហ៍បែបនេះដែលទើបតែស្គាល់គ្នាបានរយះពេល១ខែតែប៉ណ្ណោះ។នាងបានបញ្ជាក់ទៀតថាការដែលនាងសម្រេចចិត្តបែបនេះគឺគ្មានការបង្ខិតបង្ខំពីភាគីខាងប្រុសនោះទេគឺស្មាក់ចិត្តដោយខ្លួនឯង។ ដោយឡែកភាគីខាងប្រុសវិញបានអោយដឹងថាខ្លួនស្គាល់គ្នានិងនារីខាងលើតាមរយះលេងfacebook ក្រោយមកនាងក៍បានជិះម៉ូតូ១គ្រឿងម៉ាកZOOMerXមិនចាំស្លាកលេខមកជាមួយ ក្រោយខ្លួនបានយកម៉ូតូនោះទៅបញ្ចាំបានលុយចំនួន៤០០ដុល្លាចាយវាយជាមួយនារីជាស្រីសេ្នហ៍អស់ទៅ។ លុះដល់ថ្ងៃកើតហេតុពេលគេកំពង់ដើរតាមផ្លូវស្រាប់តែឪពុកភាគីខាងស្រីឃើញចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយនៅប៉ុស្តិ៍តែម្តង។ ប៉ុន្តែដោយសារការដោះស្រាយនៅប៉ុស្តិ៍មិនត្រូវគ្នាក៍បញ្ជួនសំណុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខដោះស្រាយបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *