ជិះម៉ូតូចូលមកបត់ជើងក្នងព្រៃ ប្រទះឃើញខ្មោចចង.កលើដើមព្រីងរត់បាស់សក់

ភ្នំពេញ៖ បុរសម្នាក់មិនដឹងថា មានវិបត្ដអ្វីទេ ទើបគាត់សម្រេចចិត្ដធ្វើអត្ដឃាតដោយចង.កសម្លាប់ខ្លួននៅលើដើមព្រី ង ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ ភូមិទ្រុងមាន់ សង្កាត់អូរក្អម ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា បុរសដែលបានធ្វើអត្ដឃាតចង.កសម្លាប់ខ្លួននេះមិនបានស្គាល់អត្ដសញ្ញាណនោះទេ ។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលគាត់បានជិះម៉ូតូចូលមកបត់ជើង ស្រាប់តែចូលមកដល់ក៏ប្រទះឃើញសាកសពបុរសដែលបានចង.កសម្លាប់ខ្លួននេះ ក៏បានរាយការប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យនៅកន្លែងកើតហេតុ និងយកទៅតម្កល់នៅវត្ដទឹកថ្លា រងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *