ទីបំផុតលោក​ ឡាយ​ វណ្ណ:​ អតីតអភិបាលខេត្តតាកែវ​ ត្រូវបានចាប់ខ្លួនកាលពីល្ងាចមិញ

ភ្នំពេញ៖ ទីបំផុតលោក​ ឡាយ​ វណ្ណ:​ អតីតអភិបាលខេត្តតាកែវ​ ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ​ សុវឌ្ឍនា​ ដែលជានារីកំណាន់ចិត្តរបស់ខ្លួន។

ការចាប់ខ្លួននេះបានធ្វេីឡេីងនៅរសៀលថ្ងៃនេះពេលលោកបេីករថយន្តចេញពីកន្លែងរៀបចំពិធីប្តូរតំណែងប្រធានគណបក្សខេត្តភ្លាមៗតែម្ដង។

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មាននៅមុននេះថា ពិតជាមានការចាប់ខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវពិតមែន។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងនៅរសៀលនេះដែរថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើឈ្មោះ ឡាយ វណ្ណៈ ហើយបញ្ជូនឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌អនុវត្តដីកានេះ នៅថ្ងៃនេះ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *