ម៉ូតូវ៉េវជិះឌុបគ្នាលើផ្លូវបញ្ច្រាសទៅបុកម៉ូតូវ៉េវមួយគ្រឿងទៀតរបួសធ្ងន់ម្នាក់បាក់ធ្នេញនិងបាក់ថ្កាមសន្លប់ឈឹង

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ធ្មេញអស់៣និងបាក់ថ្កាមសន្លប់ស្តូក ចំណែក៤នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូមួយគ្រឿងជិះឌុបគ្នាលើផ្លូវបញ្ច្រាសទៅបុកម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង មុខរោងចក្រស្បែកជើង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ក្រោយកើតហេតុ ភាគីម៉ូតូវ៉េវអុី បាននាំគ្នាចាកចេញទៅបាត់ បន្សល់ទុកតែជនរងគ្រោះ ភាគីខាងម៉ូតូវ៉េវ អុិច ត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅ ផ្នែកជំនាញអធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *