សមត្ថកិច្ច​បាន​​បញ្ជូនលោកឡាយ វណ្ណៈ អតីត​អភិបាលខេត្តតាកែវ ទៅតុលាការពាក់ព័ន្ធរឿង​ឃាត​កម្ម

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ២​០​១​៨ សមត្ថកិច្ចបាន​បញ្ចូនលោកឡាយ វណ្ណៈ អតីត​អភិបាលខេត្តតាកែវ មក​កាន់​អយ្យ​កា​រអមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើ​ម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី ។

គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០១៨ ខណៈ​ធ្វើ​ដំណើរនៅតាមផ្លូវ ក្រោយពីបញ្ចប់ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ប្រធាន​គណ​បក្ស​ប្រ​ជា​ជនកម្ពុជាខេត្តតាកែវថ្មី ក្រោមអធិបតី​ភាព​ឯក​ឧត្តម ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ការ​ឃាត់ ខ្លួននេះ​បា​ន​ធ្វើ​ឡើង​តាម​ដីកា​របស់​អយ្យ​ការ​អម សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែលត្រូវបាន​គេ​សង្ស័​យ​ថា ជា​មេខ្លោងនៃ​សំណុំរឿង​ឃាតកម្ម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ ទៅលើលោក​ស្រី​ឈ្មោះចែវ សុវឌ្ឍនា ដែលគេប្រទះឃើញក្នុង សភាព​ចង.ក​សម្លាប់​ខ្លួន នៅ​ក្នុង​ផ្ទះជួល ក្នុង​ផ្សា​រ​តាកោ សង្កាត់ រកាក្នុង ស្ថិតនៅក្រុង​ដូន​កែ​វ ខេត្ត​តាកែវ ។

នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​បាន បើក​ការ​ស៊ើប​អង្កេត​រហូត​មាន​ការ​កោះ​ហៅ​ស្នង​ការ​រង​មួយ​ដែល​ជា​បង​ប្រុស​គឺ​លោក​ឡាយ ណារិ​ទ្ធ និងបក្ខពួកដែល មានឈ្មោះចាន់ រី ភេទ​ស្រី ឈ្មោះ ជឹម វុធ ( ប្តីរបស់ចាន់រី )​ជាអ្ន​ក​ប​ម្រើ​នៅផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា. ឈ្មោះមេន សម័​យអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ. ឈ្មោះ​ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ត្រូវនគរបាល​ព្រហ្មទណ្ឌ​ក្រសួ​ង​មហា​ផ្ទៃ ហៅទៅសាកសួរកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ កន្លងទៅ រហូតដល់​មាន​ការ​ឃាត់​ខ្លួន​បញ្ចូន​មក​តុលាការ និងបានសន្និ​ដ្ឋា​ន​ចំ​ពោះ​ករណីលោកស្រីចែវ សុវឌ្ឍនា ជា​ករណី​ឃាតកម្មមិនមែនជាករណីអត្តឃាតនោះ​ឡើ​យ ។

សូមបញ្ជាក់ថា សំណុំ​រឿង​ខាង​លើ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ នីតិវិធី​របស់​លោក​សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី​ភ្នំ​ពេ​ញ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *