ជនជាតិវៀតណាមចាប់ជំរិតយកលុយពីវៀតណាមដូចក្នា

ខេត្តកំពង់ចាមៈ នគរបាលខេត្តកំពង់ចាម សហការជាមួយ នគរបាលខេត្តស្វាយរៀង បាន​តាម​ចាប់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់​ បន្ទាប់ពីពួកគេ​បានចាប់​ជំរិតជនជាតិវៀតណាមដូចគ្នា​នៅក្នុងក្រុងបាវិត ហើយគេចខ្លួនមកដល់​ខេត្តកំពង់ចាម ។

បើតាមមន្រ្តីនគរបាលខេត្តកំពង់ចាម​ បានប្រាប់ថា​ កាលពីព្រឹកថ្ងៃ ថ្ងៃ អាទិត្យ​១​រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៨ កម្លាំងនគរបាលខេត្តកំពង់ ចាមសហការជាមួយនគរបាលខេត្តស្វាយរៀង ពិតជារួមគ្នាចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធចាប់​ជម្រិតយកលុយ  នៅក្នុងសណ្ឋាគារភ្នំប្រុស​ ស្ថិតក្នុងក្រុង​-ខេត្តកំពង់ចាម​ ដោយជនរងគ្រោះ​ជាជនជាតិវៀតណាម​ និងក្រុមជនល្មើសក៏ជាជនជាតិវៀតណាមដូចគ្នា បន្ទាប់ពីពួកគេ ចូលមកក្រុងបាវិត ខេត្តស្វាយរៀង លេងល្បែងក្នុងកាស៊ីណូចាញ់អស់លុយ ។ ក្នុងនោះដែរសមត្ថកិច្ចរឹបអូស រថយន្តម៉ាក​ កាមរី​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2L-7050 មួយគ្រឿងផងដែរ ។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹង ថាបុរសដែលសង្ស័យជាជនចាប់ជំរិត​មានឈ្មោះ គាំ ពៅ  អាយុ៦៥ឆ្នាំ(ជនជាតិវៀតណាម រស់នៅស្រុកខ្មែរយូរមកហើយ) មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាបិប  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោក ម៉ៅ ភិនភារម្យ​ នាយនគរបាល ប៉ុស្តិ៍រដ្ឋបាលបាវិត ភ្នាក់ងារកាសែតនគរវត្ត បាន​ទូរសព្ទ័​កាលពីរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០១៨ ដើម្បីសុំលោកបកស្រាយបញ្ជាក់ពីដំណើររឿង នៃការចាប់ជំរិតនេះ  ខណៈទូរស័ព្ទចូលតែលោកមិននិយាយនិងលែងលើកទូរសព្ទ័ ។
ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការមួយលួចបង្ហើបឲ្យដឹងថា ករណីនេះគឺជារឿង ជនជាតិ វៀតណាមដូចគ្នាមកលេងល្បែងនៅកាស៊ីណូក្នុងក្រុងបាវិត ហើយជនរងគ្រោះម្នាក់ ដែលសង្ស័យថា ត្រូវគេចាប់ជំរិតនោះបានខ្ចីលុយពីក្រុមជនសង្ស័យយកទៅលេងល្បែងចាញ់ក្នុងកាស៊ីណូអស់ អត់លុយសងហើយរត់គេចដល់ខេត្តកំពង់ចាម ទើបពួកគេតាមចាប់ឲ្យសងលុយទើប ក្លាយជារឿង ចាប់ជំរិតទៅវិញ ។

យ៉ាងណាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យនគរបាលជំនាញខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *