ធ្លាប់​បាន​សម្រេច​ជា​ច្រើន​លើ​!​ មាន​អី​អស់​លក្ខណ៍​ជាប់​អន្ទាក់​ប្រជាពលរដ្ឋ​ប្រគល់​ជូន​កម្លាំងនគរបាល​​

ភ្នំពេញ៖​ បក្ខពួក​ជន​សង្ស័យ​ចំនួន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ ខណៈ​ដែល​កំពុង​និយាយ​បាន​សម្រេច​រួច​ហើយ​ ប៉ុន្តែ​អស់​លក្ខណ៍​ជាប់​អន្ទាក់​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ជូន​កម្លាំងនគរបាល​កសាង​សំណុំ​រឿង​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​០៩៖៣០នាទីយប់​ថ្ងៃ​ច័ន្ទ​ ២រោច​ខែ​ចេត្រ​ឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី​២ខែ​មេសា​ឆ្នាំ​២០១​ ស្ថិតនៅចំណុចក្បែសាលាសន្ធរម៉ុក តាមបណ្តោយផ្លូវលេខ១៣៨ កែងនិងម៉ៅសេទុង ក្នុងសង្កាត់ទេកល្អក់២ ខណ្ឌទួលគោក។

ជនសង័្សយទី១)​មានឈ្មោះ ឌុល​ សុខា លីដេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ។ទី២)មានឈ្មោះ ឯក សុវណ្ណដន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៣ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ចំណែកជនគ្រោះមានឈ្មោះ ង៉ែត សុផានី​ (មិន​ប្រាប់​ទី​លំ​នៅ​)។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅ​មុនកើតហេតុរូបគាត់បានជិះមួយគ្រឿងម៉ាកឆាលីពណ៌សពាក់ស្លាកលេខ3591ភព1​ធ្វើ​ដំណើរ​ចេញពីផ្ទះបំណងទៅលេងបងប្អូននៅម្តុំផ្សារដើមគ​ ខណៈ​ដែល​ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨​ក្នុង​ទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់លេចមុខជនសង័្សយ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់បិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-0293បានជិះមកពីក្រោយហើយធ្វើកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន​7​ដែលរូបគាត់កំពុងតែនិយាយបានសម្រេចហើយព្យាយាមបើករត់គេចតែត្រូវរូបគាត់ស្រែកថាចោរៗ​ក៏​ប្រពលរដ្ឋលឺនិងឃើញហេតុការណ៍បានដេញតាមចាប់បាននៅក្បែរកន្លែងកើតហេតុ រួច​ស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូន​កម្លាំងនគរបាល​មូលដ្ឋាន។

បច្ចុប្បន្ង័្បច្ចុប្បន្ន​​កម្លាំងនគរបាល​នាំមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការ​ទៅតាមនិតិវិធីច្បាប់​ រីឯ​ទូរសព្ទ័​ប្រគល់ជូនម្ចាស់រងគ្រោះវិញ៕​ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *