បាត់ដំបង ៖ លោកតាចាស់អាយុ៧១ឆ្នាំ ត្រូវប៉ូលិសចាប់វាយខ្នោះដៃកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទួលអណ្ដែត ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងករណីចាប់រំលោភចៅស្រីរបស់ខ្លូនអាយុ៧ឆ្នាំរហូតបានសម្រេច ។
តាចាស់រូបនេះ ឈ្មោះយ៉ាវ ជា អាយុ៧១ឆ្នាំ រីឯចៅស្រីអាយុ៧ឆ្នាំ (រស់នៅជាមូយគ្នាភូមិខាងលើហើយបានចាប់រំលោភចៅតាំងពីថ្ងៃទី១០ ធ្នូ មកម្ល៉េះ។ ក្រោយមកយាយឃើញចៅប្រឡាក់ឈាមពេញខោ ក៏ហៅចៅស្រីសួរនាំ តែនាងមិនព្រមប្រាប់ឡោះយ ។លុះក្រោយមកទើបចៅស្រីទម្លាយរឿងនេះឲ្យយាយដឹងបែកការណ៍ក៏ប្តឹងទៅសមត្ថកិច្ចចុះឃាត់ខ្លួនជីតាកំហូចយកទៅអនុវត្តន៍តាមច្បាប់ ៕ សម្បត្តិ
