កម្លាំងនគរបាល​ដង្កោឃាត់ខ្លួនបុរសមេការរោងចក្រទឹកកម្នាក់ក្រោយពេលស្ត្រីរងគ្រោះមកពាក្យបណ្ដឹង

ភ្នំបេញ៖​កម្លាំងនគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួនបុរស មេការរោងចក្រទឹកកកម្នាក់ក្រោយពីរប្រើអំពើហឹង្សា វាយកម្មការនីរោងចក្រជាមួយគ្នាបណ្ដាលឲ្យបែកចញ្ចើម
ហេតុការនេះបានកើតឡើងកាលពីរវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០១៨ នៅចំណុចរោងចក្រទឹកកកស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ទេព រ៉ន ភេទស្រី អាយុ៣៧ឆ្នាំមុខរបរ កម្មកររោងចក្រទឹកកក ស្នាក់នៅផ្ទះភូមិកើតហេតុខាងលើ ។ចំណែកជនដៃដល់មានឈ្មោះ បុង សៅ អាយុ៣០ឆ្នាំមានមុខរបរជាមេការ រោងចក្រផលិតទឹកកក។ មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង

បើតាមសម្ដីស្ដ្រីរងគ្រោះខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកឲ្យដឹងថា មុនពេលកើតហេតុគាត់បានទៅធ្វើការដូចរាល់ថ្ងៃ ហើយនៅកន្លែងធ្វើការរបស់គាត់មានគ្នាចំនួន៣នាក់ ពេលដែលចូលធ្វើការមេការរូបនោះបានប្រើអោយគាត់ជាន់ធុងទឹកកក ម្នាក់ឯង ចំណែក២នាក់ទៀតត្រូវមេការប្រើអោយជាន់ធុងជាមួយគ្នា ពេលនោះគាត់បានធ្វើការជាន់ធុងទឹកកកហើយ មុនចំណែក២នាក់ទៀតនោះជាន់មិនទាន់ហើយទេ ឃើញដូច្នេះមេការរបស់គាត់បានប្រើអោយទៅជួយជាន់២នាក់នោះទៀត តែគាត់ប្រកែកមិនព្រមទៅជួយក៏ត្រូវមេការមកវាយចំនួន៣ដៃបណ្ដាលអោយបែកចញ្ចើមហូរឈាមពេញខ្លួន ទើបគាត់រត់មកប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលរដ្ឋបាលដង្កោ ។

បន្ទាប់ពីរទទួលបានពាក្យបណ្ដឹងស្រ្តីរងគ្រោះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោក៏បានទៅឃាត់និងនាំខ្លួនជនបង្ករយកមក ធ្វើការសាកសួរនៅប៉ុស្តិដង្កោ នៅចំពោះមុខសមត្ថកិច្ចជនបង្ករបានឆ្លើយប្រាប់ថា រូបគេពិតជាបានវ៉ៃទៅលើស្រ្តីរងគ្រោះមែន ព្រោះតែខឹងស្រ្តីរងគ្រោះជេនិងយកការទឹកមកគប់រូបគេ ធ្វើឲ្យគេទប់កំហឹងមិនបានក៏វាយតែម្ដង ។
បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់ ៕បញ្ញា

Leave a Reply

Your email address will not be published. Required fields are marked *