ស្កុប់ពីបោះពួយលឿនជ្រុលទៅបុកកម្មករសំណង់ដើរឆ្លងផ្លូវ រងរបួសសងខាង

ភ្នំពេញ ៖ បុរសដែលជាកម្មករសំណង់ម្នាក់ខណៈដែលដើរឆ្លងផ្លូវទៅរកទិញស្បែកជើង លុះឆ្លងផ្លូវវិលត្រឡប់មកវិញត្រូវបានម៉ូតូស្កុបពីមួយគ្រឿងបោលទៅបុកបណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង​សងខាង។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១និង៣៥នាទីថ្ងៃ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ភាគីខាងអ្នកថ្មើរជើង ជាកម្មករសំណង់ អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្បែរកន្លែងកើតហេតុ ។ ចំណែកភាគីខាងម៉ូតូ ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-6079 បើកបរដោយបុរសម្នាក់ អាយុជាង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាភាគីខាងអ្នកដើរ បានដើរឆ្លងផ្លូវពីលិចទៅកើត ស្រាប់តែម៉ូតូស្កុបពីខាងលើបើកល្បឿនលឿនពីជើងទៅត្បូងជ្រុលទៅបុក បណ្តាលឲ្យដួលរងរបួសបែកក្បាលធ្ងន់សងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានទៅពេទ្យដោយខ្លួនឯង ។ ចំណែកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *