ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលរងរបួសធ្ងន់

ភ្នំពេញ​៖ម៉ូតូ​២គ្រឿង​បុក​គ្នាពេញ​ទំហឹង​បណ្ដាល​អោយ​មនុស្ស​២នាក់​រង​របួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង២២និង២៥នាទី​យប់​ថ្ងៃ​អង្គារ៍​ ៤រោច​ខែ​ចេត្រ​ឆ្នាំ​រកា​ ព​ ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី០៣ខែមេសាឆ្នាំ២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ចំណុចផ្សារហេងលី​ក្នុង​សង្កាត់ទឹកថ្លាខណ្ឌសែនសុខ​។

​តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅ​មុនពេលកើតហេតុ​គេ​ឃើញបុរសម្នាក់វ័យប្រហែល៤៥ឆ្នាំជិះម៉ូតូម៉ាកធូដេពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខភ្នំពេញ1BL-7014ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូង។​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​បុរសម្នាក់វ័យ ប្រហែល៣០ឆ្នាំជិះម៉ូតូម៉ាក​MSX ពណ៌​ក្រហមមិនស្គាល់ស៊េរីពាក់​ស្លាក​លេខកំពង់ស្ពឺ1I-0780​ ធ្វើដំណើរ​ក្នុងទិសដៅបញ្រ្ចាស់ទិស​យ៉ាង​លឿនក៏មកបុកម៉ូតូធូដេ​របស់​ជន​រង​គ្រោះ​ពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូធូដេរងរបួសបែកក្បាលពីក្រោយធ្ងន់។ចំណែកឯម្ចាស់ម៉ូតូ​MSX រងរបួសបែកចញ្ចើមខាងធ្វេង។​បន្ទាន់​មក​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ឃើញសភាពជនរងគ្រោះរបួសធ្ងន់ពេកក៏បានទាក់ទងទៅរថយន្តសង្រ្គោះឯកជនរបស់គ្លីនិចហុងហាក់ដើម្បីមកដឹកយកទៅជួយ​ព្យាបាល​ ប៉ុន្តែ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ MSX មិនព្រមទៅទុកអោយឈាមហូរពេញខ្លួន។ភ្លាមៗ​នោះ​ក៏​មាន​តំណាងខាងភាគីជនរងគ្រោះទាំងសងខាង​មក​សម្រប​សម្រួល​គ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *