ភ្នំពេញៈកាលពីម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខក្រុមក្មេងស្ទាវៗប្រុសស្រី៦នាក់ដែលតែងតែប្រមូលផ្តុំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមះ(អតីតពេទ្យលោង្ឃ)នោះត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមជាមួយសម្ភារប្រើប្រាស់មួយចំនួន។
លោក សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគឺជាតំបន់ប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរ។
បន្ទាប់ពីឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនទាំង៦នាក់រួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនិងធ្វើតេស្តរកសារធាតុញៀននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ អូន ធួក
