រថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីទែនស៊ីម៉ងត៍ ក្រឡាប់

ខេត្តព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមាន​រថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីទែនស៊ីម៉ងត៍ មួយគ្រឿងក្រឡាប់នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវសម្ដេចសង្ឃទេពវង្ស ស្ពានលេខ៦ ភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B-6096 សណ្តោង​រ៉ឺម៉កដឹកស៊ីទែនស៊ីម៉ងត៍ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)ធ្វើដំណើរ មានទិសដៅពីស្ទឹង​ហាវ ឆ្ពោះមក ស្រុកព្រៃនប់ ។ លុះដល់ចំណុចខាងលើក៏បានរេចង្កូតបុកនឹងបង្កាន់ដៃស្ពានបាក់អស់៥ចន្លោះ រួចហើយក្រឡាប់ធ្លាក់ផ្លូវតែម្ដង តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ចំណែកអ្នកបើករថយន្ត បានគេចខ្លួនបាត់ ទុករថយន្តនៅកន្លែងកើតហេតុផ្ងារកង់ជង្រ្គាងៗ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *