ស្រ្តីម្នាក់ត្រូវរថយន្តកុងតឺន័រ​កិន​បែកក្បាលធ្លាយខួរស្លាប់យ៉ាង​អាណោចអាធម៌​

ភ្នំពេញ៖ ស្រ្តីម្នាក់បានជិះម៉ូតូ១គ្រឿងឌុបក្មួយស្រីពីក្រោយហើយបានកិនចិញ្ចើមផ្លូវបណ្ដាលឲ្យផ្លាតដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះមានរថយន្តកុងតឺន័រទៅដល់កិនស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅលើកំនាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិស្រៃរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា រងគ្រោះឈ្មោះសឿន សុជាតិ ហៅ ញ៉ាញ់ អាយុ៣០ឆ្នាំមានទីលំនៅក្នុងភូមិទួលសុភី ឃុំវាលស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។នៅមុនពេលកើតហេតុដ្រ្តីរងគ្រោះបានជិះម៉ូត១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-1971។ដឹកក្មួយស្រីម្នាក់ពីក្រោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានកិនចិញ្ចើមផ្លូវបណ្ដាលឲ្យផ្លាតដួលហើយស្របពេលនោះមានរថយន្តដេកកុងតឺន័រ១គ្រឿងពណ៍សពាក់ស្លាកលេខព្រះសីហនុ3A2417ទៅដល់កិនបែកក្បាលស្លាប់តែម្ដង។ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះវាស់វែងនិងចាត់ការតាមច្បាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *