លុយ​៣០០រៀល​ត្រូវ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធម៌​

ខេត្ត​កណ្ដាល​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កូន​ស្រី​បង្កើត​ដាច់​ចិត្ត​កាប់​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​ក្នុង​ថ្លុក​ឈាម​ ខណៈ​ដែល​បាត់​លុយ​សង្ស័យ​ថា​ឪពុក​លួច​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៦៖៣០នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ៥រោច​ខែ​ចេត្រ​ឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី​៥ខែ​មេសា​ឆ្នាំ​២០១៨​ស្ថិត​នៅ​ភូមិ​ល្វា​សរ​កណ្ដាល​ឃុំ​ល្វា​សរ​ ស្រុក​ល្វា​ឯម​។

សាកសព​ជនរងគ្រោះឈ្មោះ ឯម សារឿន ភេទប្រុស
អាយុ៦៦ឆ្នាំជាតិខ្មែរមុខរបរកសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរស្រុកល្វាឯម។​ចំណែកឯ​ជន​សង្ស័យ​ជា​កូន​បង្កើត​ឈ្មោះ​ ឃុត ចន្នី ភេទស្រីអាយុ៣៧ឆ្នាំជាតិខ្មែរមុខរបរកសិករទីលំនៅភូមិល្វាសរកណ្តាលឃុំល្វាសរស្រុកល្វាឯម។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ម៉ោង​ប្រហែលម៉ោង២រសៀល​ ជនសង្ស័យបានត្រឡប់មកពីលក់ឆៃថាវវិញ​ រួច​មកដល់ផ្ទះបានរាប់លុយឃេីញ ៧០.០០០រៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ។បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែដែលមានស្ពាយកាបូបជាប់និងខ្លួន។ប៉ុន្តែមិនបានដេកលក់ទេ លុះមួយ​សន្ទុះ​ក្រោយ​មក​មានអារម្មណ៍ថាសង្ស័យបាត់លុយក៏រាប់ម្តងទៀត ឃេីញថាលុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ជួនពេល​ជនរងគ្រោះ​បានដេីរ
មកដល់ផ្ទះអង្គុយលេីគ្រែ ហេីយសម្លឹង​មើល​ជន​សង្ស័យ​(កូន)​ភ្លាមនោះ​ជន​សង្ស័យ​ទាញយកកាំបិតនៅលេីគ្រែ មកកាប់​ជនរងគ្រោះ​ត្រូវចំកខាងក្រោយបណ្តាលឲ្យធ្លាក់ពីលេីគ្រែ ស្លាប់ភ្លាមតែម្តង។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ឃាត់​ខ្លួន​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅចំពោះមុខ​កម្លាំង​នគរបាល​បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​បាន​សម្លាប់​ឪពុក​របស់​ខ្លួន​មែន​។
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ស្រុក​ល្វា​ឯម​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *