




ភ្នំពេញ ៖ សិស្សសាលាសុវណ្ណភូមិ៣នាក់ ទទួលរងការគម្រាម ស្ទាក់ចាំវ៉ៃតាមផ្លូវ បណ្តាលឲ្យដួលម៉ូតូកប់ភក់ដីខ្សាច់ ប្រឡាក់ខោអាវ ដោយសារមានក្រុមក្មេងស្ទាវមួយក្រុមគ្នា៣នាក់ ស្ទាក់ចាំវ៉ៃ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្អើលសមត្ថកិច្ចដេញតាមចាប់ តែមិនបានបន្ទាប់ពីក្រុមក្មេងស្ទាវបើកម៉ូតូរត់គេចទៅបាត់ ។
ក្រុមក្មេងរងគ្រោះទាំង៣នាក់ទីមួយឈ្មោះនគុណ សុខហ៊ួរ អាយុ12សិស្ស សាលាសុវណ្ណភូមិមានទីលំនៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យទី២ឈ្មោះ គុណ សុខហេងអាយុ14សិស្សសាលាសុវណ្ណភូមិ ត្រូវជាបងនិងទី៣ឈ្មោះ ភារី អាយុ13ត្រូវជាមិត្តភ័ក្ររៀនជាមួយគ្នាមានទីលំនៅ ភូមិអង្គជាមួយគ្នា។
ចំណែកក្រុមបង្កមានគ្នា៣នាក់ត្រូវបានស្គាល់ឈ្មោះតែម្នាក់ គ្រាន់តែដឹងថាឈ្មោះ យុទ្ន អាយុ16រៀននៅសាលាសុវណ្ណភូមិដូចគ្នានិង2នាក់ទៀតមិនស្គាល់ ឈ្មោះរត់គេចខ្លួនបាត់។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ឃើញក្មេងសិស្សសាលាសុវណ្ណភូមិគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DO-8749 ចេញពីសាលារៀនសុវណ្ណភូមិ ក្បែរកន្លែងកើតហេតុគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែដល់មុខជ្រុងខាងលិចសាលាសង្កាត់ចោមចៅ ស្រាប់តែមានក្មេងស្ទាវមួយក្រុមគ្នា៣នាក់ ជិះម៉ូតូសេ១២៥ មួយគ្រឿង ស្ទះចុះទៅស្ទាក់មុខ ក្រុមក្មេងសិស្សសាលារួចវ៉ៃទាញផ្តួលម៉ូតូ បណ្តាលឲ្យដួលកប់ភក់ ដីខ្សាច់ រងរបួសស្រាល តែប្រឡាក់ខោអាវអស់ ។
ហេតុការណ៍ខាងលើភ្លាមៗ ផ្អើលពលរដ្ឋ សមត្ថកិច្ចសមត្ថកិច្ចប៉ុស្តិ៍ក្បែរនោះរត់ដេញចាប់តែមិនទាន់ បន្ទាប់ពីក្រុមក្មេងស្ទាវ ឡើងជិះម៉ូតូរត់គេចទៅបាត់ ។
ក្រោយកើតហេតុ ក្មេងរងគ្រោះ ត្រូវបានលោកគ្រូ នាំទៅចូលសាលាងូតទឹកសម្អាតកាយ រួច ហើយត្រូវបានអាណាព្យាបាល មិនសុខចិត្ត ទើបនាំក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ៕សារ៉េត