រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌ័របុកពេញទំហឹងរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តសាំយ៉ុង១គ្រឿងខណៈពេលកំពុងបើកបរបត់ឆ្លងផ្លូវស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនឌ័រទៅដល់ វាក់ជាន់ហ្វ្រាំងមិនជសប់គេចចេញក៏ម៨នទាន់ក៏បានបុកពេញទំហឹងចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យរថការខូចខាតទាំងសង្ខាងតែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2W-6493 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ចំណែករថយន្តម៉ាកហាយឡែនឌ័រពណ៍សពាក់ស្លាកលេខភ្នំពេញ 2AJ-9591 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដូចគ្នាដែរ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តសាំងយ៉ុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ។ស្របពេលនោះរថយន្តហាយឡែនឌ័របើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅដល់បុកចំពាក់កណ្ដាលខ្លួនពេញទំហឹងបណ្ដាលឲ្យរងការទាំងសង្ខាង។ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ ហើយក្រោយពេលកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងនិងយករថយន្តទៅធ្វើការជួួសជុលរៀងៗខ្លួន៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *