រថយន្តឡិចស៊ីRX-300បើកបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមុខ


ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីសRX-300 មួយគ្រឿងត្រូវបានគេប្រទះឃើញបុកជាប់ជាមួយក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវមួយកន្លែងបណ្ដាលឲ្យក្រពឹតរួចមុខខូចខាតទាំងស្រុង។ដែលខណៈនោះមិនមាននរណាម្នាក់បានដឹងថាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដឡើយប៉ុន្តែតាមការសន្និដ្ឋានសង្ស័យបើកជែងយានយន្តផ្សេងឬបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នទើបមានគ្រោះថ្នាក់បែបនេះ។ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តឡិចស៊ីសRX-300 មួយគ្រឿងនេះពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ2O-4128 ហើយអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ព្រោះភ្លាមៗនោះបានចាកចេញទៅបាត់មិនបានស្ថិតនៅកន្លែងកើតហេតុនោះទេ។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើរថយន្តនេះបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ត្រង់ចំណុចកើតហេតុនោះ សង្ស័យជែងរថយន្តផ្សេងទៀត ឬក៏ឆ្លងផ្លូវក៏បានបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រពឹតរួញខូចខាតទាំងស្រុងនិងជាប់ជាមួយរបាំងថ្មនោះតែម្ដង។ក្រោយពេលកើតហេតុនគរបាលបានចុះទៅកាន់កន្លែងនោះស្ទូចយករថយន្តទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *