គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការ ឆ្មក់បង្ក្រាបគ្រឿងញៀន​ នៅប្លុកអាគារប៉ាស្ទើរ​!

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន ក្នុងការចុះធ្វើរដ្ឋបាល នៅចំណុចអាគារបាស្ទ័​រ​ ដែលជាតំបន់ស្មុគស្មាញ បង្កការភ្ញាក់ផ្អើលដ៏ប្រជាពលរដ្ឋកាលពីវេលាម៉ោង០៩:០០នាទីយប់ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥ ៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំណុចអាគារបាស្ទ័​រ​ ស្ថិតក្នុងភូមិ២​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ។

តាមប្រភពពីមន្ត្រីសាលាខណ្ឌជ្រោយចង្វារបានបញ្ចាក់ឲ្យភ្នាក់ងារសារព័ត៌មាន ដំណឹងយប់មិញ​ បានដឹងថា មុនពេលបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងខាងលើនេះ គឺបន្ទា​ប់ពីមានការលើកឡើងជាសំនូមពរពីប្រជាពលរដ្ឋ​ តាមរយះវេទិការសាធារណៈកន្លងទៅ​ ទើបគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានសហការគ្នាបេីកការស្រាវជ្រាវអស់រយះពេលជាច្រេីនថ្ងែមកហេីយ ដើម្បីកំណត់ទីតាំងឲ្យបានច្បាស់ ទេីបនៅវេលាម៉ោងខាងលើនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដោយមានការចូលរួម​ពី លោក យិន​ ភារិន​ ក្រឡាបញ្ជី​ តំណាងព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ លោកឡេង រ៉ាវង្ស និងលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ និងលោកមេបញ្ជាការ លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ លោក អធិការរងនគរបាលខណ្ឌជ្រោយចង្វារ និងលោកចៅសង្កាត់ជ្រោយចង្វារ ព្រមទាំងលោក មេប៉ុស្តិ៍ រួមជាមួយកងកម្លាំងសណ្តាប់សាលាខណ្ឌជ្រោយចង្វារ និងមន្ត្រីរាជការសាលាខណ្ឌជ្រោយចង្វារ សរុបចំនួន ៩៨នាក់ ដោយចុះធ្វើការឆែកឆេររុករក បានជនសង្ស័យបានចំនួន៣នាក់ ព្រមទាំងរកឃើញវត្ថុតាងសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនធំទៀត ទើបប្រគល់ឲ្យកម្លាំងអាវុធហត្ថយកទៅធ្វើការត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅសាលាខណ្ឌជ្រោយចង្វារ ដោយជាក់ស្ដែងជនសង្ស័យទាំង៣នាក់ ពិតជាមានជាប់ពាក់ពន្ធ័និងប្រេីប្រាស់នៃសារជាតិញៀន ពិតប្រាកដមែន​។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានប្រគល់អោយអាវុធហត្ថខណ្ឌជ្រោយចង្វារនាំយកមកធ្វើកំណត់ហេតុនៅសាលាខណ្ឌជ្រោយចង្វារ រួចនាំយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅ​មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រងចាំកសាងសុំនុំរឿងបញ្ចូនខ្លួនបន្តទៅតុលាការចាត់ការតាមនិតិវិធីតាមច្បាប់៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *