បុរសម្នាក់​បើកម៉ូតូគេចពីរថយន្តលឿនស្លេវទៅបុកបង្គោលភ្លើងរងរបួសធ្ងន់

 

ភ្នំពេញ ៖ បុរសម្នាក់ក្រោយបញ្ចប់ពីម៉ោងការងារ ឆ្លៀតជួបជុំមិត្តភ័ក្រផឹកសុីឆ្អែតអស់ចិត្ត ស្រវឹងដាបខំមានះប្រឹងត្រដរជិះម៉ូតូ ទៅរកផឹកសុីមួយកន្លែងទៀត ជាអកុសល បើកម៉ូតូល្បឿនលឿនគេចពីរថយន្តជ្រុលទៅបុកបង្គោលភ្លើង រងរបួសធ្ងន់ ម៉ូតូបាក់កង់ផ្នែក​ខាង​មុខ។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ រិន រ៉ាន់ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន​ ឯកជន ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។​ដោយ​ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-7636 ។

តាមប្រភព​ពត៌មាន​ពី​ពលរដ្ឋដែល​ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ បោះពួយម៉ូតូលឿនស្លេវ ពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចខាងលើ គេចពីរថយន្តមួយ​គ្រឿង​ទៀត​ ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឲ្យម៉ូតូ បាក់កង់មុខ ខ្លួនរងរបួសធ្ងន់ ។

តាមសម្តីជនរងគ្រោះទាំងធំក្លិនស្រានិយាយមុនពេលសន្លប់បានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារ ខ្លួនមិនទាន់ចូលផ្ទះជួលភ្លាមទេ បានជួបជុំមិត្តភ័ក្រ នាំគ្នាផឹកសុី រហូតស្រវឹង ដោយមិនទាន់អស់ចិត្ត ទាំងមិត្តភ័ក្រណាត់គ្នាទៅរកកន្លែងផឹកសុីបន្តសប្បាយទៀត ខ្លួនក៏ជិះកាត់តាមផ្លូវវេងស្រេង ជ្រុលចង្កួត បុកបង្គោលភ្លើងដួលតែម្តង ។ ជនរងគ្រោះបន្តទៀតថា រូបគេមានប័ណ្ណ អ៊ែនសួរ៉េន តម្រូវចូលពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបាយ័ន​ទើបស្នើរសុំខាងរថយន្តសង្រ្គោះ មេត្តាជួយដឹកបញ្ជូនរូបគេ ទៅមន្ទីរពេទ្យបាយ័នផង ថាហើយគ្រាន់តែឡើងដល់ហ្ក្រង់កា រថយន្ត ជនរងគ្រោះសន្លប់ស្តូក ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យតាមការស្នើរសុំ ។ ដោយឡែកខណៈដែលហេតុការណ៍ខាងលើកើតឡើង ជនរងគ្រោះត្រូវបានតថយន្តសង្រ្គោះដឹកចេញទៅបាត់ ក៏លេចមុខ បុរសម្នាកជិះម៉ូតូធន់ធំ មិនស្គាល់ម៉ាក មិនចាំស្លាកលេខមកដល់ អះអាងថាជាមិត្តភ័ក្ររបស់ជនរងគ្រោះ បានគម្រាមមកលើអ្នកសារពត៌មានច្រើននាក់ដែលកំពុងថតរូបភាព មិនឲ្យថតរូប គម្រាមចាប់កាមេរ៉ាបោកចោល ហើយលើកម៉ូតូរបស់ជនរងគ្រោះ ដឹកបើករត់គេចទៅបាត់ សូម្បីតែសមត្ថកិច្ចមកមិនទាន់ផង ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *