អធិការ​ស្រុក​រំដួល​ថ្លើម​ធំ​ហ៊ាន​ដោះ​លែង​ជន​បង្ក​អោយ​នៅ​ក្រៅ​ឃុំ​សង្ស័យ​ទទួល​លាភ​សក្ការៈ​

​ខេត្ត​ស្វាយ​រៀង​៖​ ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ទង្វើរ​របស់​អធិការ​ស្រុក​រំដួល​ដែល​ហ៊ាន​ដោះ​លែង​ជន​បង្ក​អោយ​នៅ​ក្រៅ​ឃុំ​ ខណៈ​ដែល​ជន​បង្ក​បើក​រថយន្ត​ទៅ​បុក​កូន​របស់​គាត់​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត។​ ហើយ​ព្យាយាម​បើក​រថយន្ត​រត់​គេច​ខ្លួន​ជា​ច្រើន​គីឡូ​ តែ​សំណាង​អាក្រក់​មាន​រថយន្ត​ផ្សេង​ទៀត​នៅ​ខាង​មុខ​ធ្វើ​អោយ​ទៅ​មុខ​លែង​រួច​ទុក​រថយន្ត​ចោល​រត់​គេច​ខ្លួន​ត្រូវ​សាច់​ញាត្តិ​បង​ប្អូន​ជន​រង​គ្រោះ​ចាប់​ប្រគល់​កម្លាំង​នគរបាល​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១៖៣០នាទី​ព្រឹក​ថ្ងៃ​សុក្រ​ ៦រោច​ខែ​ចេត្រ​ឆ្នាំ​រកា​ ព​ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃទី​៦ខែ​មេសា​ឆ្នាំ​២០១៨ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ពង្រ​ឃុំ​ធ្មា​ ស្រុក​រំដួល​។
ឪពុក​របស់​កុមារី​រង​គ្រោះ​ឈ្មោះ​ យ៉ែម​ បូរ៉ា​ អាយុ​ ៣៧ឆ្នាំ​ មុខ​របរ​បើកបរ​នឹង​ប្រពន្ធ​ឈ្មោះ​ ប្រាក់​ ស្រី​នឿន​ ៣៩ឆ្នាំ​ មុខ​របរ​មេ​ផ្ទះ​ រីឯ​កុមារី​រង​គ្រោះ​ឈ្មោះ​ បូរ៉ា​ វណ្ណ​លី​ឡា​ អាយុ​៣ឆ្នាំ​ ស្នាក់នៅ​ភូមិ​ពង្រ​ ឃុំ​ធ្មា​ ស្រុក​រំដួល​។ចំណែកឯ​ជន​បង្ក​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ដោយ​បើក​បរ​រថយន្ត​កែ​ឆ្នៃ​ ស្នាក់នៅ​ភូមិ​ ដូន​សរ​ ឃុំ​ដូន​សរ​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។

តាម​ប្រភព​ព័ត៌មានពី​លោក​ពូ​ ស៊ុន​ ហេង​ អាយុ​ ៦៣ឆ្នាំ​មុខ​របរ​កសិករត្រូវ​ជា​តា​​ ស្នាក់នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ចៅ​ស្រី​របស់​គាត់​កំពុង​អង្គុយ​លែង​នៅ​ក្បែរ​របង​មុខ​ផ្ទះ​ស្រាប់​តែ​មាន​រថយន្ត​បង្ក​ហេតុ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។បន្ទាប់​មក​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ដូច​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​បង្ក​ហេតុ​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​ជ្រុល​ទៅ​បុក​កុមារី​រង​គ្រោះ​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ចំណែកឯ​រថយន្ត​បង្ក​មិន​បាន​ឈប់​​នៅ​ស្ងាម​ទេ​ បែរ​ជា​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​ តែ​សំណាង​អាក្រក់​ផ្លូវ​ធ្វើ​ដំណើរ​មាន​តែ​មួយ​ ខណៈ​នោះ​រថយន្ត​បង្ក​ហេតុ​ទៅ​មុខ​លែង​រួច​ ក៏​ឈប់​ទុក​រថយន្ត​ចោល​ហើយ​រត់​គេច​ខ្លួន​។​ ក្រោយ​មក​សាច់​ញាត្តិ​បង​ប្អូន​ជន​រង​គ្រោះ​ចាប់​ប្រគល់​អោយ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ធ្វើ​តាម​ផ្លូវ​ច្បាប់​។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​លោក​អធិការ​ស្រុក​រំដួល​ថ្លើម​ធំ​ហ៊ាន​ដោះ​លែង​ជន​បង្ក​អោយ​នៅ​ក្រៅ​ឃុំ​ទាំង​ពុំ​មាន​ការ​ដោះ​ស្រាយ​ពី​ភាគី​ជន​រង​គ្រោះ​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មានពី​លោក​ អធិការ​ស្រុក​រំដួល​តាម​រយៈ​លេខ​ទូរស័ព្ទ​ ០៩៧​ ៤៨​ ៧៦​ ៩៩៩បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា​ ករណី​ដោះ​លែង​ជន​បង្ក​អោយ​នៅ​ក្រៅ​ឃុំ​នេះ​ គឺ​លោក​ធ្វើ​តាម​បញ្ជារ​របស់​ថ្នាក់​លើ​ទេ​ ពុំ​លោក​ធ្វើ​តាម​បញ្ជារ​របស់​មេ​។

សូមបញ្ជាក់ថា​ ៖​ ថ្មី​ៗ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ ជន​បង្ក​ដែល​បើក​បរ​រថយន្ត​បុក​មនុស្ស​បណ្ដាល​អោយ​រង​របួស​ឬ​ក៏​ស្លាប់​មិន​ត្រូវ​អោយ​នៅ​ក្រៅ​ឃុំ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​លោក​អធិការ​ស្រុក​រំដួល​ថ្លើម​ធំ​ហ៊ាន​ដោះ​លែង​ (សង្ស័យ​ទទួល​លាភ​សក្ការៈ​)​ ពី​ភាគី​ជន​បង្ក​ហើយ​មើល​ទៅ​បែរ​ជា​មិន​ខ្លាច​ស័ក្ត​ធ្លាក់​លើ​ស្មារ​បែក​ដូច្នេះ​៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *