ណេត២៤ម៉ោងបង្កប់ល្បែងសុីសងនៅតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងខណ្ឌមានជ័យកំពុងបើកជាច្រើនកន្លែងប្រជាពលរដ្ឋសំណូមពរអាជ្ញារធរចុះត្រួតពិនិត្យ

ភ្នំពេញ៖ ទីតាំងអុីនធរណេតបើក២៤ម៉ោងលើ២៤ម៉ោងដែលបង្កប់នូវល្បែងសុីសងជាច្រើនប្រភេទជាពិសេសល្បែងភ្នាល់បាល់តែម្ដង ដែលកំពុងរីកដុះដាលជាច្រើនកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបញ្ហាទាំងនេះគឺធ្វើអោយកើតមានបទល្មើសជាច្រើនកើតមានក្នុងមូលដ្ឋាន និងផ្ទុយពីគោលការណ៍៩ចំណុច ភូមិឃុំមានសុវត្តិភាពដែលរាជរដ្ឋាភិបាលដាក់អោយអនុវន្ឍន៍។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជារយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញារធរទាំង១២ខណ្ឌ បង្ក្រាបអោយអស់រាល់ល្បែងសុីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនដែលល្បែងទាំងនេះហើយគឺជាដើមចមធ្វើអោយកើតមានបទល្មើសផ្សេងៗជាច្រើនករណី។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ពេជ្យ កែវមន្នី អភិបាលខណ្ឌមានជ័យ និងលោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ សូមមេត្តាចុះត្រួតពិនិត្យទីតាំងល្បែងសុីសងដែលជ្រកក្រោមស្លាកអុីនធរណេតដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទទាំងនេះផង ព្រោះបទល្មើសកើតមានស្ទើរតែជារៀងរាល់ថ្ងៃគឺកើតចេញពីបញ្ហាទាំងនេះឯង៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *