បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីធ្លាក់ពីលើដើមត្នោត


ភ្នំពេញ​៖កាលពីថ្ងៃទី ០៨ខែ​មេសា​ឆ្នាំ​២០១៨វេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់មានករណីមនុស្សធ្លាក់ពីលើដើមត្នោតស្លាប់មួយនាក់ ដែលស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ សពឈ្មោះ កាក គីម ភេទប្រុស អាយុ55ឆ្នាំ នឹងមានមុខរបរជាអ្នកឡើងត្មោត សព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅ ភូមិច្រកភ្នំ ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពពត័មានពីភរិយានៃសពបានឲ្យដឹងថា ពេលព្រឹកឡើងគាត់ក៏បានជិះម៉ូតូចេញមកឡើងដើមត្នោតដូចសព្វមួយដង ហើយគាត់តែងតែយកទឹកត្នោតមកវិញម៉ោងប្រហែល9,00ព្រឹកវិញជារៀងរាល់ថ្ងៃ តែចំឡែកថ្ងៃនេះម៉ោង11,00ព្រឹកហើយនៅមិនទាន់ត្រឡប់មកវិញ គាត់ជាប្រពន្ធនឹងកូនមកដើររកតាមកន្លែងដែលគាត់ធ្លាប់ឡើងត្នោត ក៏ប្រទះឃើញគាត់ដេកស្លាប់នៅក្បែរគុលត្នោតបាត់ទៅហើយ ក្រោយពីរូបគាត់បានរាយការណ៍ទៅសម្ថិតកិច្ចនិងបានហាវសម្ថិតកិច្ចផ្នែកកោសល្យវិច្ច័យ មកធ្វើការពិនិត្យ។

តាមការពិនិត្យពីជំនាញកោសល្យវិច្ច័យខណ្ឌគឺពុំមានពាក់ព័ន្ធនឹងឃាដកម្មនោះទេ គឺធ្លាក់ពីរលើដើមត្នោតស្លាប់ដោយខ្លួនឯង ហើយក្រុមគ្រួសារនៃសពក៏ពុំមានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែរ​ សូមយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *