រថយន្តដឹកស្រាបៀអង្គរបើកបុកហុងដាឌ្រីមបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់


ភ្នំពេញ ៖ ស្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកស្រាបៀអង្គរ បើកបុកម៉ូតូរបស់ខ្លួន
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ដែលទីតាំង ស្ថិតនៅតាមផ្លួវវេងស្រេង នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4956 ជារថយន្តដឹកស្រាបៀអង្គរក្រោយពីកើតហេតុរួច អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកម៉ូតូជនរងគ្រោះម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-5797 ជិះម្នាក់ឯងបណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចលុះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខជ្រុលទៅបុកម៉ូតូបើកនៅខាងមុខ បណ្តាលឲ្យរបួសធ្ងន់បាក់ជើងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្កោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *