ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បណ្តាល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នឹង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​

 
ខេត្តព្រះសីហនុ៖​ បុរសម្នាក់​នឹង​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ​បុក​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​ ១៤ខែធ្នូឆ្នាំ២០១៦ វេលាម៉ោង​ ២០:២០នាទី​យប់នៅលើផ្លូវជាតិលេខ៤ត្រង់ចំណុចមុខក្រុមហ៊ុនជីបម៉ុងឃ្លាំងលើ ស្ថិត​ក្នុង​ភូមិ​១សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
តាមប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ណាល់ ភេទ ប្រុស អាយុ២៦ឆ្នាំ(ស្លាប់​) មានទីលំនៅភូមិ២សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុនឹង​អ្នក​រួម​ដំណើរ​​ម្នាក់​ទៀតឈ្មោះ យឹម សុខសាន្ត ភេទ១៩ឆ្នាំ មានទីលំនៅភូមិ៣សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ(រងរបួសធ្ងន់)ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C-125ពណ៌ខ្មៅស្លាកលេខ កណ្តាល 1N-8292ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​ផ្លូវ​។​ លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកនឹងរថយន្ត​មួយ​គ្រឿង​ធំម៉ាក FUSO ពណ៌ក្រហម ស្លាកលេខ តាកែវ 3A-0809របស់ក្រុមហ៊ុនស្រាបៀរអង្គរ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​នឹង​រួម​ដំណើរ​រង​របួស​ធ្ងន់​ បន្ទាប់​អ្នកបើកបររថយន្ត​ឃើញ​ហេតុការណ៍​ដូច្នោះ​បាន​បើក​ទ្វារ​រត់​គេចខ្លួនបាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។ក្រោយពេលកើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ចំណែកឯ​សាក​សពជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ព្រះសីហនុ​ស្វែងរក​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។ដោយ​ឡែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ព្រះសីហនុ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *