លែង​លះ​ជាង​១ឆ្នាំ​ស្រាប់​តែ​ឃើញ​ចង​ក​ផ្តោក​ រត់​បាត​ជើង​ស​ព្រាត​


ភ្នំពេញ​៖​ហេតុការណ៍​មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​ម៉ោង ៦និង៣០នាទីល្ងាច​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​សពខាងលើមានឈ្មោះ អុត សាន អាយុ​៥៤​ឆ្នាំ រស់នៅ ភូមិ សង្កាត់​កើតហេតុ​ខាងលើ។ មានស្រុកកំណើតនៅខេត្តកំពង់​ចាម ។​មាន​ប្រពន្ធ​ឈ្មោះ សេង ស្រូ​យ អាយុ​៥០​ឆ្នាំ មានកូន​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) តែ​បានលែង​លះ​​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ក៏ដោយ​សារគាត់ជាមនុស្ស​ញៀន​នឹង​ល្បែង ។​

តាម​ប្រភព​ព័ត៌មានពី​អ្នក​ជួល​ផ្ទះគាត់បាននិយាយថារូបគាត់បាន វិល​មកពី​លេងស្រុកវិញពេលមកដលមផ្ទះក៏បានចាក់សោរផ្ទះចូល​ក៏​ស្រាប់តែប្រទះឃើញ​សពខាងលើតែម្តង​។​ទើប​ភ័យ​ស្លន់ស្លោ ស្រែកប្រាប់​អ្នកជិតខាង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ។​
​តែ​ទោះជា​យ៉ាងណាក្តី សាច់ញាតិ​ខាង​អតីត​ខាង​ប្រពន្ធ​ពុំ​ទទួលស្គាល់ សាកសព​បុរស​ខាងលើ​ឡើយដោយ​សំអាង​ប្តី​ប្រពន្ធ​​បាន​លែងលះគ្នា​ដាច់ស្រេច​យូរ​មកហើយ​ ៗ​​ក្រោយពី​សមត្ថកិច្ចពិនិត្យកោសល្យ​វិច័យ​​រួច​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួល​សាកសព​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *