ចាប់​បានឃាត​ក​សម្លាប់​ស្ដ្រីម៉ាស្សា​នៅសង្កាត់​ផ្សារដើម​ថ្កូវ​

ភ្នំពេញ​៖ កម្លាំង​អធិកា​រដ្ឋាននគរបាល​ខ​ណ្ឌបាន​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ឃាតករ​ហើយ​ ក្រោ​យ​ពីធ្វើ​សកម្ម​ភាព​សម្លាប់​ស្ដ្រី​ម៉ាស្សា​រួច​រត់ទៅ​សង្ងំលាក់ខ្លួននៅភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់​អ​ង្រែ​លើ ខណ្ឌមានជ័យ កាល​ពី​វេលា​ម៉ោង១​​និ​ង​​៣០​នាទី​រសៀល ថ្ងៃទី១៨ ខែមេសា ​ឆ្នាំ​២០១ ៨ ។

ជនសង្ស័យខាងលើមានឈ្មោះ ហុង សុខ​ហេ​ង ភេទប្រុសអាយុ៤១ឆ្នាំស្នាក់នៅចំណុច​ផ្ទះ​លេខ​៣៦៥ ផ្លូវ​លេខ​១៦៣​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។ដោយឡែកស្ដ្រីរង​គ្រោះមានឈ្មោះ សួង លីនណា អាយុ​៣០​ឆ្នាំ មុខរបរ បុគ្គលិក​ម៉ាស្សា ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត​នៅ ភូមិ​ភ្នំ​សំពៅ​កើត ឃ៉ំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​កូន​ប្រុស២​នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ៥​ឆ្នាំ ម្នាក់​ទៀត​អាយុ៣​ឆ្នាំ ឈ្មោះ រិទ្ធិ សាក់ ។

គួររំលឹកថា ​​ស្ត្រី​​ម្នាក់​​ត្រូវ​​បាន​​ប្រទះ​​ឃើញ​ស្លាប់​​ដោយ​​ចង.ក​​នៅ​នឹង​បង្អួច​ក្នុង​បន្ទប់​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ពិ​និត្យ កាល​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧ ខែ មេ​សា​ ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​លេខ​៣៦៥ ផ្លូវ​លេខ​១៦៣​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

តាម​ប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋ​និង​ក្រុម​គ្រួ​សារ​សាក​សព​បាន​អោយ​ដឹង​ថា មុន​ពេញ​កេីត​ហេតុ​ជនរងគ្រោះ​បាន​ទូរសព្ទ័​ទៅ​អ្នក​ផ្ទះ​នៅ​ឯ​ស្រុក​ថា មិន​បាន​ទៅ​ស្រុក​ទេ​ពី​ព្រោះ​ជនរង​គ្រោះ​អត់​មាន​លុយ​ទេ​បាន​ទិញ​របស់​របរ​គ្រឿង​អលង្ការ​អស់​ចាំ​ពីរ​បី​ថ្ងែ​ទៀត​មាន​លុយ​បានទៅ​លេង​ស្រុក ហេីយ​ពេល​នោះ​ជនរងគ្រោះ​​​ក៍​បាន​ផ្ដាំ​ផ្ញេី​បងប្អូន​អោយ​ជួយ​មេីល​ថែ​កូន​គាត់​ផង លុះ​មក​ដល់​ថ្ងៃ​ទី​១៧ មេសា ២០១៨​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅជិត​ផ្ទះ​របស់​ជន​រងគ្រោះ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ថា ស្រ្ដីជនរងគ្រោះ​បាន​ស្លាប់​ក្នុ​​​ង​ផ្ទះជួយមួយកន្លែងដែលនៅជិតកន្លែងគាត់ធ្វេីការក៍ប្រជាពលរដ្ធក៍បានទូរសព្ទ័ទៅប្រាប់សាច់ញ្ញាតិជនរងគ្រោះទេីបសាច់ញ្ញាតិបានទទួលដំណឹងក៍មកដល់ផ្ទះជួលដែលជនរងគ្រោះ​បាន​ស្លាប់ ។

បច្ចុប្បន្ន​កម្លាំង​នគរ​បាល​កំពុងពិនិត្យថាតើជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ដោយហេតុថា ព្រោះ​សពបានបាត់បង់ចិញ្ចៀន ខ្សែក ខ្សែដៃ ដោយ​ឡែក​សាកសព​ត្រូវ​កម្លាំង​នគរ​បាល​ប្រគល់អោយក្រុមគ្រួសារ ដេីម្បីយកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជន​សង្ស័យកំពុង​សាកសួរ និងកសាងសំណុំរឿង​ចាត់​ការ​តាម​នីតិវិធី ៕​ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *