ប្រទះឃើញសពបុរសពិការនិងមានជំងឺសរសៃប្រសាទអណ្តែតទឹកស្រះ

ខេត្តកណ្ដាលៈ កាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃ ពុធ ៤ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងបឹងបារាំង ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ អណ្ដែតក្នុងស្រះទឹកមួយកន្លែង។

លោកវរសនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យឺន សំបូ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាជនពិការ និងមានជំងឺ​សរសៃប្រសាទ) មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

លោកវរសនីយ៍ឯក សេង សុជាតិ បន្តថា មុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក មានប្រជាពលរដ្ឋបានមករាយការណ៍ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំថា មានសាកសពបុរសម្នាក់ អណ្ដែតក្នុងស្រះមួយកន្លែង។ ពេលនោះកម្លាំងជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយបានស្រង់សាកសពបុរសនេះមកពិនិត្យ ពុំឃើញមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ថាជាករណីឃាតកម្មឡើយ ។ ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការបំភ្លឺរបស់បងស្រីបង្កើតឈ្មោះ យឺន រ៉ានី អាយុ៥៨ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយព្យាបាលមិនជា បងប្អូនបានដាក់ក្នុងបន្ទប់មិនឲ្យទៅណាទេ។ លុះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ បាននិមន្ដលោកសង្ឈមកសូត្រមន្ដស្រោចទឹក រួចឲ្យនៅក្រៅបន្ទប់ព្រោះឃើញសភាពធម្មតា បន្ទាប់មកជនរងគ្រោះបានដើរចេញពីផ្ទះបាត់រហូត ទោះបីបងប្អូនដើររកគ្រប់ទីកន្លែងក៏រកពុំឃើញដែរ។ លុះដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ទើបប្រទះឃើញសពអណ្ដែតទឹកតែម្ដង ដែលករណីនេះគេសង្ស័យថាជនរងគ្រោះចុះទៅងូត​ទឹកហើយលង់ស្លាប់តែម្តង ៕

Leave a Reply

Your email address will not be published. Required fields are marked *