កំពុងជិះរថយន្តទំនើបសុខៗ ឆ្លងចរន្ត ឆេះម៉ត់

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ឡិចស៊ីស​ពណ៌​ស​មួយ​គ្រឿង ខណៈម្ចាស់កំពុងបើកបរសុខៗ ស្រាប់ឆ្លងចរន្ត ឆេះម៉ត់គ្មានសល់ ម្ចាស់បានត្រឹមតែចុះពីលើរថយន្តដោយព្រលឹងចុងសក់ សម្លឹងមើលអគ្គិឆេះរថយន្តរបស់ខ្លួនទាំងញ័ររន្ធត់រួចទុករថយន្តនេះចោលឡើងជិះរថយន្តមួយគ្រឿងទៀតទៅបាត់។

ឧប្បត្តិហេតុអាក្រក់នេះកើតឡើងកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ខែមេសាឆ្នាំ២០១៨ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរទី២ ខណៈបើកបរ​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ​ក្រាល​ក្រួស​ក្រហម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ​ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។ ម្ចាស់​រថយន្ត​ឈ្មោះ ឡៃ ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កងកម្លាំង​នគរបាល​បាន​ចេញ​ល្បាត​នៅ​គ្រប់​គោលដៅ ខណៈមកដល់សំណុចខាងលើក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ ពណ៌សគ្មាន​ស្លាក​លេខ មួយ​គ្រឿងត្រូវ អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ពេលនោះកម្លាំង​សមត្ត​កិច្ច​បានសហការគ្នា ​ជួយ​ពន្លត់​ភ្លើងដែរ តែ​ពន្លត់មិនឈ្នះ ព្រោះគ្មានទឹកច្រើន ធ្វើឲ្យអគ្គិភ័យ​បាន​លេប​ត្របាក់រថយន្តមួយគ្រឿងនេះនៅ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណ។ ចំណែក​ម្ចាស់​រថយន្ត និង​អ្នក​រួម​ដំណើ​៥​នាក់ ស្រី​២​ នាក់ ដែលមានបំណងទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំ បានត្រឹមព្រលឹងនៅចុងសក់ និងហួសចិត្ត ក៏នាំគ្នា ​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *