ក្មេងស្រីអាយុ១ខួប៦ខែរថយន្តកាមរីឆ្លាមថយកិនក្បាលបែកខួរស្លាប់

ភ្នំពេញ៖ក្មេងស្រីអាយុ១ខួប៦ខែម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះពេលរត់តាមបងប្រុសអាយុ៥ឆ្នាំទិញម្រេចឲ្យម្តាយធ្វើម្ហូបក៍ត្រូវម៉ាកកាមរីឆ្លាមថយក្រោយកិនបែកក្បាលស្លាបតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវបេតុងចំណុចមុខផ្ទះគ្មានលេខក្នុងបុរីពិភពថ្មីភូមិខ១សថ្កាត់ច្រាំងចំរេះទី២ខឫស្សីកែវ។

ក្មេងស្រីរងគ្រោះមានឈ្មោះពុទ្ធលក្ខណាអាយុ១ខួប៦ខែជាកូនទី២ឪពុកឈ្មោះពុទ្ធប៊ុនថនអាយុ២៨ឆ្នាំមុខរបរបើកឡាននឹងម្តាយមានឈ្មោះគង់ស៊ីចាន់អាយុ២៦ឆ្នាំមានមុខរបរនៅផ្ទះអ្នកទាំង៣នាក់ស្នាក់នៅកើតហេតុ។

រថយន្តបង្កម៉ាកកាមរីឆ្លាមពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ2Q-4513ទ្នបើកមានឈ្មោះសាន់នីភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរលក់ដូរមានទីលំនៅភូមិកណ្តាលទយលឃុំកំពង់ត្រាចលិចស្រុកកំពង់ត្រាចខេត្តកំពតស្នាក់នៅកន្លែងកើតហេតុ។

តាម​ប្រភពពត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានប្រើកូនប្រុសអាយុ៥ឆ្នាំម្នាក់ឲ្យទៅទិញម្រេចដោយមិនបានដឹងថាកូនស្រីអាយុ១ខួប៦ខែរត់ទៅតាមពីក្រោយទៅជាមួយបងវាទេដោយគាត់ជាម្តាយរវល់ធ្វើម្ហូបក្រោយមកស្រាប់តែលឺកូនប្រុអាយុ៥ឆ្នាំស្រែកគាត់ស្មានថាឆ្កែខាំកូនប្រុសនោះស្រាប់តែគាត់ចេញទៅមើលបែជាឃើញកូនស្រីអាយុ១ខួប៦ខែបែកខួស្លាប់នៅផ្លូវទៅវិញ។

តាម​ប្រភពពត៌មាននៅកន្កែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំកើតហេតុមានរោងកាទៅមុនអត់រួចក៏បានរយែរថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នរថយន្តក៏បានកិនកុមារីរងគ្រោះបណ្តាលឲ្យបែកខួស្លាប់ភ្លាមៗតែម្តង។ភ្លាមៗនោះម្ចាស់រថយន្តក៏បានចុះពីលើរថយន្តបីក្មេងស្រីនោះដើររកម្តាយក្មេងរងគ្រោះនិងបានប្រគល់ក្មេងនោះឲ្យម្តាយក្មេងរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនឹងអ្នកបើកបរទៅរក្សាទុកនៅការយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ។ចំណែកឯសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *