ផ្ទះសំណាក់យីហោ​”​ហូលីដេសែនសុខ”​សង្ស័យថាជាកន្លែងផ្តល់ទីតាំងអោយក្រុមក្មេងស្ទាវប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅម្តុំផ្ទះសំណាក់ហូលីដេសែនសុខបានដាក់ការសង្ស័យថាម្ចាស់ផ្ទះសំណាក់ខាងលើនេះ ដែលមានយីហោ ហូលីដេសែនសុខ បានផ្តល់ទីតាំងជួលបន្ទប់អោយក្រុមក្មេងស្ទាវៗទៅប្រមូលផ្តុំគ្នាសំងំជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលជាហេតុធ្វើអោយពួកគាត់មានភ័យខ្លាចយ៉ាងខ្លាំងជាក់ស្តែងកាលពីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានចុះមកធ្វើការឆែកឆេនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែផ្ទះសំណាក់នោះនិងបានទៅឆែកឆេនៅក្នុងបន្ទប់លេខ១Aឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតវត្ថុតាងមួយចំនួនដែលសមត្ថកិច្ចសង្ស័យថានៅមានក្រុមបក្ខពួកគេច្រើននាក់ទៀត។​ប៉ុន្តែអ្វីដែលធ្វើអោយប្រជាពលរដ្ឋកាន់តែឆ្ងល់ថែមទៀតនោះគឺនៅពេលដែលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពក្រុមជនសង្ស័យខាងលើបែជាសមត្ថកិច្ចខាងមន្ទីរប្រឆាំគ្រឿងញៀនដែលចុះបង្ក្រាបបែជាមិនអោយថតរូបក្រុមជនសង្ស័យនិងវត្ថុតាងទៅវិញដោយសំអាងថានេះជានិតិវិធី។​តែ​បើតាមការប៉ាន់ស្មានរបស់ប្រជាពលរដ្ឋវិញសង្ស័យថាខ្លាចអាម៉ាស់មុខទៅវិញទេព្រោះថាកម្លាំងមន្ទីរប្រឆាំគ្រឿងញៀនមួយទាំងមូលបែជាបង្ក្រាបបានជនសង្ស័យតែពីនាក់ដកហូតថ្នាំញៀនបានតែមួយកូនកញ្ចប់និងសំភារៈសម្រាប់ជក់គ្រឿងមួយចំនួនតូច(មិនខ្មាស់គេទេអី?)​។
ប្រជាពលរដ្ឋដែលរស់តំបន់ខាងលើបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយមានវិធានចុះពិនិត្យទីតាំងផ្ទះសំណាក់យីហោ ហូលីដេសែនសុខនេះផងដែលម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យជួលបន្ទប់អោយក្រុមក្មេងស្ទាវទៅប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងអានាធិបតេយ្យដែលធ្វើអោយពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។

ពួកគាត់បានលើកឡើងទៀតថាបើទោះបីជាម្ចាស់ផ្ទះសំណាក់ហូលីដេសែនសុខនេះបើកអាជីវកម្មមានច្បាប់ទំលាប់ត្រឹមត្រូវក៏ដោយចុះប៉ុន្តែមុននិងជួលបន្ទប់អោយគេស្នាក់នៅក៍ត្រូវអោយអ្នកដែលមកជួលនោះយកអត្តសញ្ញាណប័ណ្ណមកជាមួយផងចាំជួលអោយតែម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យមិនបានធ្វើតាមច្បាប់ដែលបានសុំនោះទេមើលទៅគឺអោយតែបានលុយដាក់ហោប៉ៅគឺមិនខ្វល់ពីអ្នកណាទាំងអស់ទោល្មើសនិងច្បាប់ក៍ដោយទើបពួកជួញដូរនិងប្រើប្រាស់គ្រឿញៀនទាំងនោះបានដៃនាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់នេះស្នាក់បែបនេះ។ដូច្នេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក៍ដូចជាអ្នកច្បាប់ជួយមានវិធានការចុះទៅពិនិត្យផ្ទះសំណាក់ខាងលើនេះផងកុំអោយប្រព្រឹតល្មើសច្បាប់តទៅទៀត៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *