ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគបាលស្ទឹងមានជ័យ១ឃាត់ខ្លួនិងដកហូតបានថ្នាំក្រាមសថ្លា១២កញ្ចប់

ភ្នំពេញ៖​យុវជនប្រុសស្រី២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួន​ ខណៈ​ដែល​កំពុង​តែធ្វើសកម្មភាពចាកចែយថ្នាំញៀនដកហូតបានថ្នាំក្រាមសថ្លា១កញ្ចប់ធំ ១១កញ្ចប់តូច។ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ ស្តិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យុវតីដែល​កម្លាំង​នគរបាល​ឃាត់ខ្លួនបានមានឈ្មោះ នាង ចាន់សូលីកា អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី២មានឈ្មោះ សុិន ប៉ុនថុល អាយុ២៥ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ

តាមប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​បានប្រាប់អោយដឹងថា មុនធ្វើការចុះបង្ក្រាបជនសង្ស័យទាំង២នាក់នេះបានគឺកម្លាំងសមត្តកិច្ចបានចុះធ្វើការចុះល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យកំពង់ធ្វើការចែកចាយនូវសារធាតុញៀននៅតាមផ្លូវ ពេលដែលឃើញសមត្ថកិច្ចក៏នាំគ្នារត់ចូលទៅក្នុងបន្ទប់ជួល នៅពេលនោះដែរសមត្ថកិច្ចបានចូលទៅដល់ក្នុងបន្ទប់និងចែកចេក៏បានរកឃើញថ្នាំញៀន១១កញ្ចប់តូច និង១កញ្ចប់ធំ និងបានឃាត់ខ្លួនជនសង្ស័យទាំងនាក់យកមកសួរនាំនៅប៉ុស្តិ័នគរបាលស្ទឹងមានជ័យ។

នៅចំពោះមុខ​កម្លាំង​នគរបាល​ជនសង្ស័ទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាចែកឆាយថ្នាំញៀនពិតប្រកដមែន។

ក្រោយពីសួរនាំរួច​ជនសង្ស័យ​ទាំង២នាក់ត្រូវ​ កម្លាំង​នគរបាល​​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យកសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​ អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បីចាត់ការបន្ត​តាម​និតិវិធី​៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *