




ខេត្តកណ្តាល ៖ យុវត្តីម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យយុវតីនោះរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តបង្ករត់គេចខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦វេលាម៉ោង ០៦:២០នាទីស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក សាំយុង ពណ៍លឿង ពាក់ផ្លាកលេខ ភ្មំពេញ2AI-2884 អ្នកបេីកបរមិនដឹងឈ្មោះ(រត់គេចខ្លួនបាត់) បេីកបរក្នុងទិសដៅពីលិចទៅកើត (ព្រះសីហនុ->ភ្មំពេញ) លុះដល់ចំណុចខាងលើបានវ៉ាជែងជ្រុងទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា១២៥ ពណ៍ខ្មៅលេខភ្នំពេញ1CX-3157 បើកបរដោយឈ្មោះហួយ ហ្សាំង ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល មានមួក មានកញ្ចក់ មុខរបរសិស្ស ដែលបើកពីទិសខាងកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរបួសធ្ងន់១ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុន។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់អធិការស្រុកដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក។ដោយឡែកម៉ូតូជនរងគ្រោះនឹងរថយន្តបង្កហេតុត្រូវនគរបាលស្រុកអង្គស្នួលយកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត