ឃាត់ខ្លួនស្ត្រី​ជើងឆើត​ជំនាញ​ខាង​ដាក់​ថ្នាំ​សណ្តំ​លួច​លុយ​ជនបរទេស​ជាលើកទី២

ភ្នំពេញ ៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ បានចាប់​ឃាត់ខ្លួនស្ត្រី​ជើងឆើត​ជំនាញ​ខាង​ដាក់​ថ្នាំ​សណ្តំ​លួច​លុយ​ជនបរទេស​ម្នាក់​ ក្រោយ​ពី​នាង​បាន​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​ងងុយដេក​លាយ​ជាមួយ​កាហ្វេ​ឲ្យ​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង ដើម​កំណើត​កូរ៉េងងុយដេកម្នាក់ ហើយលួច​យក​លុយ​អស់​ចំនួន​២​ពាន់​ដុល្លារ។

ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ លេខ​១៣៦ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ ដោយ ​រក​ឃើញ​កាហ្វេ និង​ថ្នាំ​ងងុយដេក​មួយ​ចំនួន​ទៀត​ផង ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ឆ​ន លី​ន​ដា អាយុ​៣៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ត្បូង​ភ្នំ ឃុំ តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។
បុរស​រង​គ្រោះ​ឈ្មោះ Tommy Yoon អាយុ ៣០​ឆ្នាំ ជនជាតិ​អា​មេ​រិ​កាំ​ង (​ដើម​កំណើត​កូរ៉េ​) ភ្ញៀវ​ទេសចរណ៍ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គេ​បាន​ជួប​គ្នា​ពេល​នោះ​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ខាងលើ​ចង់​ផឹក​កាហ្វេ ហើយ​ក៏​ត្រូវ​បាន​ស្ត្រី​ជា​ជនសង្ស័យ​ធ្វើការ​ហ្វេ​ឲ្យ​ផឹក ដោយ​លួច​ដាក់​ថ្នាំ​ងងុយដេក​ខាងក្នុង ពេល​នោះ​ក៏​ធ្វើ​ឲ្យ​ងងុយដេក និង​ដេក​លក់​បាត់​ទៅ ។

ក្រោយ​ពី​លង់លក់​ក្នុង​ដំណេក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រហូត​ដល់​ម៉ោង​១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ថ្ងៃ​ដដែល ទើប​បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​នោះ​ដឹងខ្លួន​ហើយដឹង​ថា បាត់​លុយ​អស់​ចំនួន ២​ពាន់​ដុល្លារ សហរដ្ឋអាមេរិក និង​លុយ​កូរ៉េ​មួយ​ចំនួន​ទៀត ទើប​រត់​មក​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ផ្សារ​ថ្មី​ទី​១ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។ លុះដល់​មុន​ពេល​កើតហេតុ បុរស​ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ងរ​ង​គ្រោះ​បាន​នឹង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដើម្បី​ស្វែងរក​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​នាង​កំពុង​តែ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូមួយ​គ្រឿង​តាម​ផ្លូវ និង​ចាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ចតែ​ម្តង ។

នេះជា​លើក​ទី ២​ហើយ បន្ទាប់ពីលើកទី១ កាលពី​ឆ្នាំ​២០១៧ កន្លង​មកនេះ ធ្លាប់​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​ងងុយដេក លាយ​ជាមួយ និង​កាហ្វេ​ដាក់​យក​លុយ​ពី​បុរស​ជនបរទេស​ម្នាក់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៦​ខែ​មក​ហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *