ឃាត់ជនជាតិ​ថៃ​ម្នាក់​ ឆ្លង​ដែនចូលកម្ពុជា​ខុសច្បាប់​

ខេត្ត​ប៉ៃលិន​ ៖​ កម្លាំង​នៃ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពី​រសៀល​ថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​១៩​ ខែមេសា​ ឆ្នាំ​២០១៨​ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ពីបទឆ្លងដែនចូលកម្ពុជាខុសច្បាប់ ។​

ជនជាតិថៃរូបនេះ ឈ្មោះ​ Phontep​ Chadaphat​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ខេត្ត​ណា​ខោ​ន​រាជ​ស៊ី​ម៉ា​ ប្រទេស​ថៃ​ នៅ​ចំណុច​ភូមិ​ក្ងោក​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ពី​បទ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​ជំនាញអន្តោប្រវេសន៍​ បានឱ្យ​ដឹង​ថា​ ជនបរទេស​រូប​នេះ​បន្ទាប់​ពី​បាន​ឆ្លង​ដែន​ចូល​ មក​ប្រទេស​កម្ពុជា​រួច​ហើយ​ ក៏​បាន​បន្តដំណើរ​ដោយ​ថ្មើ​ជើង​ រហូត​មក​ដល់​ខេត្ត​ប៉ៃលិន​ និង​បាន​ស្នាក់​នៅ​តាម​វត្ត​អារាម​ អស់​រយៈពេល​ចំនួន​ ៥​ថ្ងៃ​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បានយកទៅអនុវត្ត​ និង​ចាត់ការ​តាម​នីតិវិធី​៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *