មានអ្នកលួចដុតព្រៃបង្កការឆាបឆេះភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាពលួចដុតស្មៅនិងព្រៃនៅក្នុងដីវាលទំនេរមួយកន្លែងបង្កឲ្យមានការឆាបឆេះយ៉ាងខ្លាំងស្ទើរតែរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដែលស្ថិតក្បែរនោះ រហូតដល់មានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងទើបរលត់ទៅវិញ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចឱណុចដីវាល ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា ការឆាបឆេះនេះសង្ស័យមានអ្នកលួចដុតហើយអ្នកដុយនោះមិនតនរូវបានស្គាល់អត្តសញ្ញាណនោះឡើយ ហើយមុនដំបូងមានការឆាបឆេះតែមួយកន្លែងប៉ុណ្ណោះ។លុះក្រោយមកស្រាប់តែឆេះខ្លាំងឡើងៗរាលដាលពេញដីនោះតែម្ដង និងបានរាលជិតដល់ផ្ទះពួកគាត់ទៀតផង ទើបមានការភ្ញាក់ផ្អើលនាំគ្នាចេញពន្លត់ទាំងស្ថានភាពភ័យស្លន់ស្លោរ ប៉ុន្តែពន្លត់មិនឈ្នះឡើយទើបសុំជំនួយពីអាជ្ញាធរឲ្យយករថយន្តពន្លត់អគ្គីភ័យចេញទៅពន្លត់ទើបរលត់វិញទាំងស្រុង៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *