នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបគ្រឿងឃាត់បានជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២ កញ្ចប់ធំ

ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការបង្ក្រាបនូវករណីជួញ ដូរគ្រឿងញៀន ដោយឃាត់បានជនសង្ស័យ ចំនួន២នាក់ ដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ធំ។ហេតុការណ៍បង្ក្រាបនេះវេលាម៉ោង៩និង៣០ ព្រឹក ថ្ងៃទី២១ មេសា ២០១៨ នៅចំណុចតារាងបាល់ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចលោក អ៊ុត សំអាត នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌ ពោធិ៍សែនជ័យ បានឲដឹងថា ដោយមានបទបញ្ជារពី ឯកឧត្តមនាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានដាក់បញ្ជារអោយអធិការខណ្ឌទាំង១២ បង្ក្រាបរាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿងញៀន ទើបលោកអធិការខណ្ឌពោធិ៍សែនជ័យ បានណែរនាំដល់កងកម្លាំង ក្នុងខណ្ឌ ជាពិសេសផ្នែកជំនាញ និងកងអន្តរាគមន៍ ជាក់ស្តែនៅព្រឹកទី២១ មេសា នេះ ដោយបានដាក់ការស្រាវជ្រាវនិងសើបអង្កេត យ៉ាងលម្អិត និងកំណត់បាននូវមុខ សញ្ញា ទាំង២នាក់បានហើយ ទើបយើងសុំការអនុញ្ញាត ពីលោកអធិការ ធ្វើការឆ្មក់បង្ក្រាបតែបានម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំមកកាន់ផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿង និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំថ្ងៃឡើងតុលាការ ចាត់ការតាមនិតិវិធិច្បាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *