ក្រឡាប់​គោយន្ត​កន្ត្រៃដោយខ្លួនឯង ស្លាប់​ម្នាក់ របួស២នាក់

ខេត្តសៀមរាប៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារ​ក្រឡាប់​គោយន្ត​កន្ត្រៃ ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស២នាក់កាលពី​រសៀល​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៨ ចំណុច​ភូមិ​ច្រនៀង ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ។

ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរ​មានឈ្មោះ រើ​ន ចេ​ល ភេទ​ប្រុស អាយុ២០ឆ្នាំ នៅ​ភូមិ​កំបោរ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ របួសស្រាល។ ឯ​អ្នករួមដំណើរ​ទី១ ឈ្មោះ យ៉​ត ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ របួសស្រាល។ ឯ​អ្នករួមដំណើរ​ទី2ឈ្មោះ ឈឿន អឿ​ត ភេទ​ប្រុស អាយុ២៥ឆ្នាំ នៅ​ភូមិ​ក្សី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ មុខរបរ​អ្នក​ដំឡើង​រោងការ(ស្លាប់)។

សាកសព​ជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ឯ​គោយន្តត្រូវបាន​រក្សាទុក​អធិការដ្ឋាននគរបាលស្រុកស្រីស្នំ​រង់ចាំ​ដោះស្រាយ ពេលក្រោយ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *