ចាប់រថយន្តកែច្នៃថៅកែ« កៃ» ដឹកឈើប្រណីតខុសច្បាប់ពេញប្រៀបមួយរថយន្ត

ខេត្តមណ្ឌលគិរី៖ រថយន្តកែច្នៃមួយគ្រឿងដឹកឈើពេញប្រៀប ដោយថៅកែម្នាក់ជាអ្នកបើក​បរត្រូវបានកម្លាំងជំនាញបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់បានរួចបញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីអនុវត្តតាមច្បាប់ ។

ការស្ទាក់បង្ក្រាបចាប់បានរថយន្តដឹកឈើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លើរដងផ្លូវត្រង់ចំណុចចម្ការកាហ្វេ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកឈើនេះជារបស់ឈ្មួញដុះស្លែ​ម្នាក់ ឈ្មោះ​ កៃ​ភេទប្រុស ជនជាតិខ្មែអ៊ិស្លាម រស់នៅភូពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌល​គិរី ដែលដឹកចេញពីតំបន់ភូមិ ឃុំខាងលើ ហើយឆ្លងកាត់ទីរួមខេត្តមណ្ឌលគិរីឆ្ពោះទៅប្រទេស​វៀតណាម តាមច្រកទ្វារដាក់ដាំ ដែលមានសមត្ថកិច្ចឈរជើងនៅទីនោះជាច្រើនស្ថាប័ន ។

រថយន្តនោះ ដឹកសុទ្ឋតែឈើប្រណីតប្រភេទធ្នង់ពេញប្រៀបតែម្តង ដែលមកដល់ពេលនេះគេនៅមិនទាន់មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ ព្រោះសមត្ថកិច្ច កំពុងបញ្ជូនទៅមន្ទីរបរិស្ថានខេត្តធ្វើកំណត់ហេតុចាត់ការតាមច្បាប់ព្រៃឈើបន្ត ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *