សង្ស័យទុស្សេរខ្សែភ្លើង ឆេះរាលដាលរោងបាយមួយខ្នង អស់ទាំងស្រុង​

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះ រោងបាយ សង់ពីឈើប្រក់ស័ង្កសីមួយខ្នង បង្កការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចអាជ្ញារធរមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យចេញជួយពន្លត់ ជាច្រើនគ្រឿង នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិម័រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះខាងលើឈ្មោះ តា​ ម៉ង់ និងយាយ ចិត្រ បានប្រាប់អោយដឹងថា មូលហេតុដែលនោះគឺឆ្លងចរន្តអគ្គិសនី កន្លែងដោតភ្លើង ទើបបណ្ដាលអោយឆាបឆេះ រោងបាយ ដែលសង់ពីឈើប្រក់ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៣ម៉ែត្រ និងសំភារៈផ្ទះបាយមួួយចំនួួន (មានគ្រែ ចំនួន២​ និងចាន ឆ្នាំង​ -ល-) ខ្ទេចអស់ទាំងស្រុង និងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតទេ គ្រាន់តែឆេះរោលជញ្ជាំងផ្ទះថ្មកម្ពស់ ៣ជាន់បន្តិចបន្តួចប៉ុណ្ណោះ។

លោក ព្រហ្ម យ៉ន ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា​ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ ចំនួន​ ០៣គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុនឯកជន ខ្មែរប៊ែវើរី ចំនួន​ ១គ្រឿង ដោយប្រើប្រាស់ទឹកអស់ទាំង ៣គ្រឿង។

ចំពោះករណីនេះ អគ្គិភ័យពន្លត់វិញនៅម៉ោង០២និង១០នាទីយបើថ្ងៃដដែលនេះ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *