នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបញ្ជូនក្រុមក្មេងញៀនថ្នាំចំនួន៤នាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

ភ្នំពេញ​៖​កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ១ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសភូមិឃុំសុវត្ថភាពបានឃាត់ខ្លួនក្រុមក្មេងញៀនថ្នាំដែលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ស្ថិតនៅសំណង់មិនរៀបរយតាមប្រឡាយទឹកស្អុយក្នុងភូមិមានជយ័១សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័។

តាមសម្តីលោកម៉ៅសាវឿនមេប៉ុស្តិស្ទឹងមានជ័យ​១បានអោយដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានការប្រមូលផ្តុំគ្នាគគ្រឹកគគ្រេងដោយមានចូលរៀនពីសំណាក់ក្រុមក្មេងញៀនថ្នាំទើបកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការណ៍ជាមួយកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យ១សុំគោលការថ្នាក់លើដើម្បីចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខាងលើជាលទ្ធផលបានប្រមូលបានក្រុមក្មេងក្រោមអាយុ១៥ឆ្នាំដែលមិនចូលសាលាត្រូវបានគ្រូលុបឈ្មោះចេញហើយមកប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនហើយបានប្រមូលក្មេងញៀនថ្នាំចំនួន៤នាក់យកមកសាកសួរធ្វើកំណត់ហេតុបញ្ជូនទៅអប់រំនិងបន្សាបគ្រឿងញៀននៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញផងដែរ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *