សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាតក សម្លាប់ម្ចាស់ផ្ទះលក់គ្រឿងបន្លាស់និងកង់ឡាន

ខេត្តសៀមរាប ៖ មក​ទល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៤ មេ​សា នេះ សមត្ថកិច្ចកំពុង​​តាមប្រមាញ់​ស្វែងរក​​​ឃាតករ​សម្លាប់ថៅកែ​​លក់​គ្រឿងបន្លាស់​និង​សំបក​កង់​រថ​យន្ត  ខណៈ​មានតម្រុយ​ខ្លះៗហើយ

គួរ​រំលឹក​​ថា ​ហេតុការណ៍នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិាច្ច ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ឈប់​ចោមរោម​មើល​ពេញ​ផ្លូវ​ទាំង​ព្រឹក​​ថ្ងៃ​ដដែល ដោយសង្ស័យ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​​៣​ភ្លឺ​ថ្ងៃ​ទី​២៤ មេ​សា មកម្លេ៉ះ ស្ថិត​នៅ​ខាងក្រោយ​គោក​ធ្លក តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចឲ្យដឹងថា ជន​រង​គ្រោះ​ ឈ្មោះ ពិត បារាំង អាយុ​៤៣​ឆ្នាំ មានមុខ​របរ​លក់​គ្រឿងបន្លាស់​រថយន្ត និង​សំបក​កង់​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​បាន​លែងលះ​ប្រពន្ធ​២​ឆ្នាំ និង​មានកូន​ស្រី​២​នាក់ ។

ប្រភព​បញ្ជាក់​​ថា ការ​តាម​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​ដងខ្លួន​សាកសព​ជន​រង​គ្រោះ កម្លាំង​ជំនាញ
​ដែល​បាន​សហការ​ជាមួយ​លោក​វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​គេ​សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ ដោយ​យក​កាំបិត​ចិតបន្លែ​ដង​ជ័រ​ប្រវែង​០,៣៤​សង់ទីម៉ែត្រ មក​ចាក់​ខ្វះ​បំពង់​.​ក នៅ​បន្ទប់​ឡៅតឿ ។  សាកសព​ជរង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *