ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូំម៉ាក Suzuki Smash Revo ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 1U-4166 ក្នុងល្បឿនលឿនដូចហោះ ហើយដល់ផ្ផ្ឡូវកោង ចាប់ហ្វ្រាំងបង្ខំបណ្តាលឲ្យដួលដោយខ្លួនឯង បោកក្បាលនឹងថ្នល់ធ្លាយខួរស្លាប់ទាំងពីរនាក់ភ្លាមៗយ៉ាងអាណោចអាធ័ម ត្រង់ម្ដុំផ្ទះសំណាក់ស្រែលាភ សង្កាត់ស្រះចក ខណ្ឌដូនពេញនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។
សាកសពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយសមត្ថកិច្ចបានយក សពទាំងពីរនាក់នេះទៅតម្កល់នៅវត្ត តាំងកសាងខាងត្បូង ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅ ធ្វើបុណតាមប្រពៃណី ៕ អូន ធួក
