ប៉ះ​ម៉ូតូ​មួយ​រថយន្ត​បន្តិច​បន្តួច​ដេញ​វាយ​ផ្អើល​ពេញ​ផ្លូវ​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​

ភ្នំពេញ​៖​ នារី​ម្នាក់​បើក​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ​បន្តិច​បន្តួច​ រួច​ចុះ​សុំ​ទោស​បែរ​ជា​ត្រូវ​អ្នក​បើក​ម៉ូតូ​ដេញ​តាម​វាយ​ផ្អើល​ពេញ​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​០៨៖២០នាទី​ព្រឹក​ថ្ងៃ​ពុធ​ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែមេសា គ.ស២០១៨​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​អង្គ​តាមុិញ​ ក្នុង​ភូមិ​ប៉ក្រក់​ខាង​ត្បូង​ សង្កាត់​កាកាប​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នារី​រង​គ្រោះ​ដែល​បើក​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ អេង​ ម៉ាលីស​ អាយុ​ ២៩ឆ្នាំ​មុខ​របរ​បុគ្គលិក​ក្រុម​ ហ៊ុន​ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កាកាប​១ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ចំណែកឯ​ជន​បង្ក​មាន​ឈ្មោះ​ ចិន​ រតនា​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ មុខ​របរ​បុគ្គលិក​មន្ទីពេទ្យ​កុមារ​ជាតិ​ ស្នាក់នៅ​ភូមិ​ប៉ក្រក់​ខាង​ត្បូង​សង្កាត់​កាកាប​១ខណ្ឌ​ពោធិ៍​សែន​។
តាម​ប្រភព​ព័ត៌មានពី​នារី​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​នាង​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ រ៉េ​ ៤​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2W 35 37​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ការ​ងារ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​៤​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ viva សូហ្គ្រុន​ ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AH 3616 ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​បណ្ដាល​អោយ​ដួល​។​ពេល​នោះ​នាង​បាន​ចុះ​ពី​រថយន្ត​ទៅ​សុំ​ទោស​រួច​សម្រប​សម្រួល​គ្នា​បែរ​ជា​ត្រូវ​ជន​រូប​នោះ​ខឹង​ច្រលោត​យ៉ាង​ខ្លាំង​ស្ទុះ​វាយ​នាង​ផ្អើល​ពេញ​ផ្លូវ​រហូត​ដល់​ប្រជាពល​រដ្ឋ​តាម​ផ្លូវ​ជួយ​ឃាត់​។​ បន្ទាប់​មក​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​សម្រប​សម្រួល​បែរ​ជា​ជេរ​ប្រមាថ​មើល​ងាយ​កម្លាំង​នគរ​បាល​ទៅ​វិញ​។

ក្រោយ​មក​ជនរងគ្រោះ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ចំណែកឯ​ជន​បង្ក​ដែល​វាយ​ផ្អើល​ពេញ​ផ្លូវ​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​បណ្ដោះ​អាសន្ន​។

សូម​បញ្ជាក់​ថា​ ៖អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ជន​បង្ក​បាន​ឡើយ​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *