បុរសម្នាក់តូចចិត្តមានជំងឺប្រ​ចាំកាយធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ភ្នំពេញៈ​ បុគ្គលិកបើកកាប៉ាល់អោយក្រុមហ៊ុន​ផែស្ងួត​ភ្នំពេញម្នាក់​ បានសម្រេចចង់ក.ធ្វើអត្តឃាតខ្លួន​អែងក្នុងបន្ទប់ផ្ទះជួលស្ថិតនៅ​ ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ដែលបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៤នឹង៥០នាទី​ ល្ងាចថ្ងៃទី​ ២៥​ ខែមេសា​ ឆ្នាំ​ ២០១៧​​ ។

​បុរសដែលចង.ក​សម្លាប់ខ្លួនឯងមានឈ្មោះ​ អ៊ុយ​ សត្យា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មុខរបរជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនផែស្ងួតភ្នំពេញ​ ហើយស្នាក់នៅទីតាំងកើតហេតុ​នឹងមានស្រុកកំណើតនៅភូមិ​ខ្លាគ្រហឹម​ ឃុំ​តាកេម​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះគឺបងថ្លៃរបស់សពយុវជនខាងលើមិនបានឃើញប្អូនទៅធ្វើការ​ ដូច្នេះក៏បានតេទូរស័ទ្ទរក​ ប៉ុន្តែ​គ្មានអ្នកលើក​ ដោយសង្ស័យបងថ្លៃបានជិះមកតាមដល់បន្ទប់ជួល​ រួចឡើងដល់បន្ទប់ឃើញបង្អូចបើកចំហរ​ តែទ្វារបិទ​ ពេលឃើញដូចនោះក៏បានគាស់ទ្វារ​ស្រាប់តែឃើញប្អូនរបស់ខ្លួនចង់.កនឹងខ្សែអង្រឹងជាប់ចម្រឹងដែកបង្អូចស្លាប់បាត់ទៅហើយ​ ។ ភ្លាមៗនោះបងថ្លៃក៏ស្រែកឆោមឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង​ នឹងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ។

​តាមសម្តីបងស្រីបង្កើតរបស់សពយុវជន​ខាងលើបានបញ្ជាក់ថា​ ប្អូនរបស់គាត់មានជំងឺត្រេស​នឹងពាក់ព័ន្ធបញ្ហាខួរក្បាលយូរឆ្នាំ​ ហើយ​តែងតែភ្លេចភ្លាំង​ ទើបមកដល់ថ្ងៃនេះគាត់ត្រឡប់ពីស្រុកកំណើតវិញ​ ហើយមិនឃើញទៅធ្វើការ​ មិនដឹងថាគាត់តូចចិត្តរឿងអីទេទើបសម្រេចបែបនេះ។

​ ក្រោយ​ពី​កើត​ហេតុ​កម្លាំង​មូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ និងទាក់ទង​កម្លាំង​ជំនាញកោសល្យវិច្ឆ័យមកពិនិត្យបានអោយដឹងថា សពជនរងគ្រោះពិតជាបានចងកសម្លាប់ពិតប្រាកដមែន រួចក៏បានធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *