ក្រុម​ចោរ​ពូកែ​ឆក់​អស់​លក្ខណ៍​ជាប់​អន្ទាក់​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ដូនពេញ​

ភ្នំពេញ៖ ក្រុម​ចោរ​ជំនាញ​ឆក់​កាបូប​ស្ទើរ​រាល់​ថ្ងៃ​អស់​លក្ខណ៍​ជាប់​អន្ទាក់​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ ខណៈ​ដែល​ជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់ ការបូបពីជនជាតិបរទេសតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍ពីវេលាម៉ោង១៧និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៦ ស្ថិត​នៅតាមបណ្តោយផ្លូវលេខ១៥៨ កែង៦៣ ស្តិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះរ៉េត មករា ហៅក្តី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបមិនពិតប្រកដស្នាក់នៅ ផ្ទះលេខ១៥០ ផ្លូវ៩៣សង្កាត់មនោរម្យ​ខណ្ឌ​៧មករា​ ។
តាមប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញជនជាតិបរទេសមានគ្នា៣នាក់បានដើតាមបណ្តោយផ្លូវលេខ១៥៨ក្នុងទិសដៅពីកើតទៅលិច​ ខណៈ​ដែល​មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ​ម៉ាក​ ហុង​ដា​ សេ​១១០(សង់ចិន)​មួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខបានមកពីក្រោយហើយអ្នកបើកបរបានធ្វើសកម្មភាពឆក់ការបូបស្ពាយពីជនជាតិបរទេសនោះតែមិនបានសម្រេច​ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញតាមចាប់ប្រហែល១០០ម៉ែត្រជនសង្ស័យក៏ជិះម៉ូតូដួលទើបប្រជាពលរដ្ឋចាប់បានម្នាក់ចំណែកម្នាក់ទៀតលើកម៉ូតូបន្តជិះគេចខ្លួនបាត់ស្រ​មោល​បន្សល់​ទុក​តែ​បក្ខពួក​ម្នាក់​នូវ​កន្លែង​កើត​ហេតុ​។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់អោយ​នគរបាល​យកទៅសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
គគួបញ្ជាក់ថាទីតាំងខាងលើនេះតែងតែមានករណីជនសង្ស័យធ្វើសកម្មភាពឆក់ញឹកញាប់ព្រោះទីនោះសម្បូជនជាតិបរទេធ្វើដំណើរឆ្លងការថែមទាំងជាកម្លែងស្ងាត់និងងងឹតទៀតផង​ ប៉ុន្តែ​កង​កម្លាំង​ឬ​អាជ្ញា​ធរ​បង្ក្រាបទប់​ស្កាត់​បានម្តងណា​ឡើយ​បាន​ត្រឹម​តែ​សាក​សួរ​ធ្វើ​របាយការណ៍​ប៉ុណ្ណោះ​ហើយ​ចប់​សាច់​រឿង​៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *